ព័ត៌មាន
មន្ដ្រីក្រសួងផែនការខេត្តតាកែវ ទទួលបានការបណ្ដុះបណ្ដាលជំនាញ ប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់ក្រោមជាតិ
តាកែវ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិលើការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងអំពីការប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិ ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បងទៅលើការវិភាគស្ថិតិ និងចងក្រងក្រងសូចនាករស្ថិតិអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗមួយចំនួនដូចជា មូលដ្ឋានគ្រឹះនៃការគណនា សូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខរកម្មប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខរកម្មប្រជាជនពេញវ័យ(១៥ឆ្នាំឡើង) អត្រា អក្ខរ កម្ម បែងចែកតាមតំបន់ និងតាមក្រុមអាយុសូចនាករស្តីពីការសិក្សានៅសាលារៀនដែលមានដូចជាសាលារដ្ឋ និងសាលាឯកជន អត្រារៀនបន្ថែមជាលក្ខណៈឯកជន(រៀនក្រៅម៉ោង) វិធីសាស្រ្តវិភាគសូចនាករស្តីពីការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករនៃការចំណាយលើការសិក្សាអប់រំ តាមរយៈការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច ដោយស៊ីជម្រៅទៅលើម៉ូឌុលនៃការសិក្សាអប់រំក្នុងកម្រិតទូទាំងប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះ មានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែងដែលនឹងអាចជួយបង្កើននូវការយល់ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្រ្តីមន្ទីរផែនការខេត្តតាកែវ និងមន្រ្តីរបស់មន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្ត អំពីប្រព័ន្ធចងក្រងនិងការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យអង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួចនៅឡើយ។
មុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើថា តាមកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ សូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ត្រងត្រាប់ស្តាប់ និងចូលរួមរៀនសូត្រឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធីដែលបានរៀបចំ និងសួរដេញដោលឲ្យបានសកម្មបំផុត តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះ។ ជាចុងក្រោយឯកឧត្តមសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នាពេលនេះនឹងទទួលបានលទ្ធផលល្អប្រសើរសម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។
លើសពីនេះទៅទៀត ឯកឧត្តមក៏សង្ឃឹមផងដែរថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះទៅមន្រ្តីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗថែមមួយកម្រិតទៀត និងចេះប្រែក្លាយចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះ ឱ្យទៅជាការអនុវត្តជាក់ស្តែងក្នុងការងារជំនាញដែលខ្លួនកំពុងទទួលខុសត្រូវ និងជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ស្ថិតិអប់រំនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានសក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសអ្នកប្រើប្រាស់ទិន្នន័យស្ថិតិនៅក្នុងខេត្តតាកែវ ។









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត