ព័ត៌មាន
សប្បុរសជនជាច្រើន បន្តដឹកជញ្ជូនអំណោយជូនជនភៀសសឹក និងកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញទទួលអំណោយរបស់សប្បុរសជនជាច្រើន ដើម្បីផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។
អំណោយរបស់សប្បុរសជជូនភៀសសឹក ដែលបានដឹកជញ្ជូនដល់មណ្ឌលសុវត្ថិភាពក្នុងស្រុកអន្លង់វែង ជាមណ្ឌលសុវត្ថិភាពមួយក្នុងចំណោមមណ្ឌលសុវត្ថិភាពទាំង៥ នៅខេត្តឧត្តរមានជ័យ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែកជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។
បណ្តាសប្បុរសជន លើកឡើងថា នេះជាពេលវេលាដ៏សំខាន់ក្នុងនាមជាប្រជាជនខ្មែរតែមួយ ត្រូវជួយគ្នាទោះតិចក្តី ច្រើនក្តី។
ក្នុងនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានចាត់ឱ្យក្រុមការងារ អាជាធរមូលដ្ឋាន និងសមត្ថកិច្ច កំណត់ និងបែងចែង ដើម្បីធ្វើយ៉ាងណាបានផ្តល់ដល់ដៃជនភៀសសឹកទាំងអស់ ពិសេស ឯកឧត្តម បានណែនាំឱ្យរៀបចំបញ្ជូនអំណោយនោះមួយចំនួនទៅកាន់កងទ័ពជួរមុខប្រចាំទិស ក្នុងឧត្តរមានជ័យផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក៕











-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ