ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងនាំយកអំណោយជូនជនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា ដែលបានចាត់តំណាង លោក ជិន ប៊ុនធឿន ដើម្បីដឹកជញ្ជូនអំណោយទៅផ្តល់ជូនជនភៀសសឹក ចំនួន៥០០០គ្រួសារ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។
អំណោយផ្តល់ជូនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ រួមមាន នៅស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។
លោក ជិន ប៊ុនធឿន តំណាងលោកជំទាវ ហ៊ុន ម៉ាណា បានពានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេមានជាសមានចិត្ត ចូលរួមរំលែកការលំបាករបស់ប្រជាជនជាជនភៀសសឹកទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះលោកជំទាវ ហ៊ុន ម៉ាណា ដែលបានរៀបចំបញ្ជូនអំណោយទាំងអស់នេះមកចែកជូនជនភៀសសឹករាប់ពាន់គ្រួសារដែលជម្លៀសមកមណ្ឌលសុវត្ថិភាព។
បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
សូមជម្រាបថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខាងលើនេះក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម, ភួយ១, អង្រឹង១ ,អាវភ្លៀង១,សារ៉ុង១, កន្ទេល១, ធូបមូស១, សាប៊ូ១ដុំ, ពិល១, ថ្នាំដុសថ្នាំ១, ថ្នាំពេទ្យ, ទឹកដោះខាប់, ក្រមា១ និងទឹកស៉ីអ៉ីវ១យួរ៕













-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត