ព័ត៌មាន
ការបរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ក្នុងករណីគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពានទឹកដី បានប្រមាណ១០០ថង់
កំពង់ឆ្នាំង៖ ការបរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ក្នុងករណីគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពាន ពីប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងជនបរទេស បានប្រមាណ១០០ថង់ និងមានអ្នកបានចុះឈ្មោះត្រៀមបូមយកប្រមាណជាង១០០នាក់បន្ថែមទៀត។ នេះ បើយោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងបន្តថា៖ ការបរិច្ចាគឈាមត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ក្នុងករណីគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពានទឹកដីរយៈ២ថ្ងៃមកនេះ បូមបានប្រមាណ១០០ថង់ និងអ្នកត្រៀមបូមប្រមាណជាង១០០នាក់ទៀត ហើយមន្ទីរសុខាភិបាល រួមនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង ណៅតែបន្តចុះឈ្មោះបងប្អូនដែលចង់បរិច្ចាគឈាមដដែលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិដ៏មុតមាំ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីផ្គត់ផ្គង់ និងត្រៀមបម្រុងទុកសម្រាប់ករណីបន្ទាន់ណាមួយ នៃបុព្វហេតុមនុស្សធម៌ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវសៀមឈ្លានពាន។ ការបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២ គឺបម្រើដល់សេចក្តីត្រូវការជាប្រចាំ ក្នុងការសង្គ្រោះជីវិតដែលទទួលគ្រោះថ្នាក់ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ហើយមានតម្រូវការឈាមជាបន្ទាន់ និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ ឬប្រជាពលរដ្ឋ ក្នុងករណីដែលទទួលរងរបួស ឬគ្រោះថ្នាក់ដោយសារជម្លោះសៀមឈ្លានពានទឹកដី នៅទិសខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ សិស្ស យុវជន ព្រះសង្ឃ មន្ត្រីរាជការក្នុងទឹកមុខមុតមាំ ទោះបីនៅសមរភូមិក្រោយពិតមែន តែទឹកចិត្ត និងបេះដូងនៅជាមួយបងប្អូនវីរកងទ័ពជានិច្ច ក្នុងការការពារដែនដីសុវណ្ណភូមិនៃយើង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញពីគោលបំណងនៃការបរិច្ចាគឈាមមនុស្សធម៌នាពេលនេះ មានសារៈសំខាន់២ គឺធ្វើឡើងដើម្បីត្រៀមបង្ការផង និងយោងលើសេចក្តីត្រូវការផង សម្រាប់តម្រូវការឈាមជាទូទៅ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងជម្លោះសៀមឈ្លានពាន ហើយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ