ព័ត៌មាន
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អង្គទូត និងអនុព័ន្ធយោធានានាប្រចាំនៅកម្ពុជាចុះសង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃថ្ងៃនេះ
អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធបរទេសនានាប្រចាំនៅកម្ពុជា ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជានិងថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា និងថៃ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា ដើម្បីតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ផ្ទៀងផ្ទាត់ ធានាការអនុវត្តបទឈប់បាញ់ និងធ្វើឲ្យកម្ពុជាវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញនោះ នាយឧត្តមសេនីយ៍តាន់ស្រ៊ី អេចជេម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីម្សិលមិញ ហើយថ្ងៃនេះនឹងចុះទៅតាមបន្ទាត់ព្រំដែនជម្លោះរវាងកម្ពុជា និងថៃដើម្បីពិនិត្យមើលសភាពការណ៍ជាក់ស្តែងផងដែរ។
សូមបញ្ជាក់ថាមុននឹងចុះពិនិត្យសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែនជម្លោះរវាងកម្ពុជា និងថៃ នោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចូលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជួបនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយក្នុងកិច្ចជំនួបនោះ អគ្គមេបញ្ជាការម៉ាឡេស៊ី បានបង្ហាញនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នារបស់កម្ពុជា។
នាយឧត្តមសេនីយ៍អគ្គបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានលើកឡើងផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ មួយវិញទៀតឯកឧត្តមនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ីប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃនេះផងដែរ។
សូមបញ្ជាក់ផងដែរថាអនុព័ន្ធយោធា និងសេនានុព័ន្ធយោធាបរទេសទាំងអស់ប្រចាំនៅកម្ពុជាគឺ មានចំនួន១៤ បានបង្ហាញការជឿជាក់ចំពោះភាពស្មោះត្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តយ៉ាងពេញលេញ និងឥតងាករេនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានរវាងកម្ពុជា និងថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ីផងដែរ៕ អត្ថបទ៖ បានចក់
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ