ព័ត៌មាន
សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្ស និងសាលារៀនក្នុងទីជនបទនៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សប្បុរសជនចិន បាននាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទាន ចែកដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាវាលធំ ដែលស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីទទួលសម្ភារសិក្សា លោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងគិតគូរពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ រួមទាំងមានការចូលរួមពីសប្បុរសជននានា ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអគារសិក្សា និងសម្ភារសិក្សាផ្សេងៗ សាលារៀននេះ មានកំណើនសិស្សចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំសិក្សា២០២៤-២០២៥ មានសិក្សាជាង ៣០០នាក់ កំពុងសិក្សារៀនសូត្រ។
លោកបន្តថា ជាក់ស្ដែងក្រៅពីបានជួយទិញកសិផលរបស់កសិករ នៅក្នុងខេត្តកំពង់ស្ពឺ និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដោយផ្ទាល់ និងពលរដ្ឋមកពីតំបន់ផ្សេងៗ រោងចក្រហ្សុងបាវកែច្នៃផ្លែឈើ ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើកទឹកចិត្តដល់សិស្ស ដែលបានទទួលចំណាត់ថ្នាក់ល្អ គឺផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឲ្យសាលារៀននេះ មានសិស្សមករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន។
លោក អ៊ូ យ៉ាងជៀនពីន អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោងចក្រកំពុងមានការរីកចម្រើន ក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ ដែលពីមុនអាចជួយទិញផ្លែស្វាយពីប្រជាពលរដ្ឋត្រឹម ១ម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្នកើនដល់៩ម៉ឺនតោន ដែលអាចផ្ដល់ឱកាសការងារ ដល់កម្មករជាង ៣ពាន់នាក់ ហើយគ្រោងពង្រីកការទិញផ្លែស្វាយពីកសិករបន្ថែមទៀត ។
លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រ និងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋនេះ រោងចក្រក៏មិនភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាមរយៈការផ្ដល់សៀវសិក្សាដល់សិស្ស ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និងមានសៀវភៅរឿងនិទានដាក់ក្នុងបណ្ណល័យ សម្រាប់ទុកឲ្យសិស្សអាន និងសិក្សារៀនសូត្រ។
ជាមួយនេះ លោកបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែលបានជួយសម្របសម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រ ឲ្យពួកគេបានរៀនសូត្រ ដូចកូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឲ្យពួកគេមានចំណេះដឹង ចេះអាន និងចេះសរសេរជាដើម៕ អត្ថបទ បាន សុខរិទ្ធិ










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង