ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ សូមកុំមានការព្រួយបារម្ភ
ភ្នំពេញ៖ “ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។” នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “សម្រាប់កម្ពុជា យើងកំពុងខិតខំធ្វើឱ្យមានការឯកភាពលើទស្សនៈ និងការប្រើប្រាស់ ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ (ការរៀបចំនេះ) ជាការជំរុញឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដោយបន្ស៊ីភាពប្រទាក់ក្រឡា, ការបំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ជាសហថាមភាពនៃប្រព័ន្ធរួម ដែលកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព រួមចំណែកបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង។”
គួរជម្រាបដែរថា ការចុះធ្វើជំរឿនមន្ត្រី គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធអង្គភាព និងមន្ត្រីដែលបម្រើការងារជាក់ស្តែងតាមអង្គភាព ហើយប្រមូលទិន្នន័យពិតប្រាកដ សម្រាប់វិភាគ វាយតម្លៃ អំពីភាពស៊ីសង្វាក់ ភាពប្រទាក់ប្រឡានៃរចនាសម្ព័ន្ធផ្ទៃក្នុង ជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគាំទ្រនៃក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ ទិន្នន័យដែលទទួលបានពីការធ្វើជំរឿនមន្ត្រី នឹងជួយដល់រាជរដ្ឋាភិបាល ក្នុងការវាយតម្លៃធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពទាំងនោះ។ លទ្ធផលនេះក៏នឹងជួយដល់ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពនានា ដូចជាការពង្រាយមន្ត្រី ការដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ។ ការកែលម្អការជ្រើសរើសមន្ត្រីដោយ ផ្អែកលើតម្រូវការជាក់ស្តែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ក៏នឹងក្លាយជាសមិទ្ធកម្មដែលទទួលបានក្រោយការធ្វើជំរឿនមន្ត្រីផងដែរ។
ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការជំរឿនអាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ បានទាន់ពេលវេលា រលូន មានតម្លាភាព និងមានគុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល បច្ចេកទេស ទិន្នន័យពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រុមការងារជំរឿន៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ