ព័ត៌មាន
សេចក្តីថ្លែងការណ៍ ចំពោះការឆ្លើយតបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមាន របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត តាមការ អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំផ្លូវការ និងមហាជននិយមស្នេហាកីឡាបាល់ទាត់កម្ពុជាដ៏ច្រើនលើសលុប។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែល បានចេញសារអន្តរាគមអំពាវនាវយ៉ាងទាន់ពេលវេលាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានិយមស្នេហា កីឡាបាល់ទាត់ ដើម្បីស្នើ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការលើក ស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៀត។


សម្តេចតេជោ គឺជាថ្នាក់ដឹកនាំកំពូល ដែលតែងតែយកចិត្តទុកដាក់ស្តាប់ និងក្តាប់បាននូវរាល់សភាពការណ៍ ហើយចេញមុខ ដោះស្រាយចំៗបញ្ហាបានយ៉ាងទាន់ពេលវេលាបំផុត ប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណបំផុតពុំអាចរកអ្វីប្រៀប ផ្ទឹមបានឡើយ ជាមួយនឹងទឹកចិត្តដ៏មហាធំធេង និងជាពិសេស គុណធម៌ដ៏ជ្រាលជ្រៅ ដោយតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពទាំងឡាយ ដើម្បីរួមគ្នាកសាងអភិវឌ្ឍជាតិ និងជ្រោងទង់សន្តិភាពឱ្យ បន្តបក់រវេចៗ ក្នុងស្មារតីរួបរួមសាមគ្គីខ្មែរតែមួយគួរជាទីមោទនៈបំផុត។


ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តគាំទ្រយ៉ាងពេញទំហឹង និងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តម សេនីយ៍ សៅ សុខា ដើម្បីជំរុញការអភិវឌ្ឍវីស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចំរើនឈានឡើងបន្ថែមទៀត ក្នុងឆាកអន្តរជាតិ។
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣
-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់