ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសទាត់ចោលព័ត៌មានប្រឌិតរបស់ជនក្បត់ជាតិបីជំនាន់ ដែលចោទថា សម្ដេចតេជោទិញភាគហ៊ុនក្នុងក្រុមហ៊ុនថាមពលថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ពាន់លានដុល្លារ តាមរយៈឈ្មួញកណ្ដាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែមូលនិធិសន្តិសុខសង្គមថៃបដិសេធមិនព្រមលក់ឲ្យ។
ក្នុងសេចក្ដីប្រកាសបដិសេធ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វីជាមួយជនជាតិអាហ្វ្រិកខាងត្បូង ដូចដែលបានលើកឡើងនោះឡើយ ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃដូចបាន លើកឡើងខាងលើនោះដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកខាងលើនេះតែងចុះផ្សាយរឿងមិនពិត ប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ យកមកចុះផ្សាយ ក្នុងចេតនាអាក្រក់ដើម្បីបង្អួចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងៗទៀត តាមទម្លាប់ដែលបានធ្វើកន្លងមកដើម្បីកាច់បំបាក់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំ ដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ និងបានផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ទៀតថា រាល់សកម្មភាពរបស់បុគ្គលរូបនេះដែលបានធ្វើកន្លងមក ជាពិសេសរយៈពេលចុងក្រោយនេះ គឺបានបង្ហាញច្បាស់ពីអំពើក្បត់ជាតិ និងមានចេតនាបំផ្លាញជាតិខ្លួនឯង យ៉ាងចំហរដែលធ្វើឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសថ្កោលទោសយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក៏ដោយ ក៏បុគ្គលរូបនេះនៅតែបន្តភាពពិសពុលរបស់ខ្លួន តាមរយៈការផ្សាយព័ត៌មានមិនពិតមានចរិតញុះញង់បំបែកបំបាក់ សាមគ្គីភាពជាតិខ្មែរដោយមិនព្រមកែប្រែឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសឈរជារបាំងការពារយ៉ាងរឹងមាំ នៅពេលប្រទេសជាតិ និងប្រជាជនជួបការលំបាក៕


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត