ព័ត៌មាន
ប្រព័ន្ធបច្ចេកវិទ្យារបស់ CDC បានកំពុងសម្រួល និងធ្វើឱ្យប្រសើរឡើងសម្រាប់អ្នកវិនិយោគនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) និងការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ដែលប្រព័ន្ធទាំងនេះកំពុងជួយសម្រួលដល់វិនិយោគិន និងបានកំពុងធ្វើឱ្យប្រសើរឡើង នៃការទទួលបានគម្រោងថ្មីៗបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក Ritesh Kumar Singh នាយកប្រតិបត្តិតែងតាំងថ្មីរបស់ក្រុមហ៊ុនស្មាត អាស្សាតា (Smart Axiata) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពនៃការងារទាក់ទាញ វិនិយោគមកកម្ពុជា តាមរយៈការគោះទ្វារវិនិយោគនៅបរទេស ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងការដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជម្រាបជូនថា តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បង្កើត តម្លាភាព ប្រសិទ្ធភាព ជាពិសេសការប្រើប្រាស់ e-Signature e-Stamp និង QRCode verify ផ្តល់លទ្ធភាពឱ្យធ្វើការពិនិត្យនីតិវិធី និងអនុម័តគម្រោង ដោយចុះហត្ថលេខា និងត្រាអេឡិចត្រូនិក បានលឿនរហ័ស និងចេញវិញ្ញាបនបត្រជាទម្រង់ឌីជីថល សម្រាប់ ប្រើប្រាស់ជាផ្លូវការបានតែម្តង។ ជាលទ្ធផលវិជ្ជមាន រយៈពេល៨ ខែដំបូង ឆ្នាំ២០២៥ គម្រោងវិនិយោគជិត ៥០០ គម្រោង ត្រូវបាន អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តួលេខរយៈពេល៨ខែ ឆ្នាំ២០២៥នេះ គឺជាតួលេខបំបែកកំណត់ត្រាច្រើនជាងគេ ចាប់តាំង ពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក។
បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួម ប្រើប្រាស់នូវសក្តានុពលសេវាដែលខ្លួនមាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុន សហការជាមួយក្រុម ការងារបច្ចេកវិទ្យាឌីជីថលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការធ្វើឌីជីថលូបនីកម្ម ក្នុងការផ្តល់សេវាសាធារណៈរបស់ស្ថាប័ន ឱ្យបាន កាន់តែប្រសើរបន្ថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុនស្មាត អាស្សាតា បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០០៨ បច្ចុប្បន្នបានបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋជិត ៥ ម៉ឺនកន្លែង ទូទាំងប្រទេស បម្រើដល់អតិថិជនជាង ៨ លាននាក់ ក្រោយទទួលបានការលើកទឹកចិត្តពី រាជរដ្ឋាភិបាល ស្របតាមការកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តជាធរមាន។ ភាពរីកចម្រើន របស់ក្រុមហ៊ុននេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរតាមរយៈការចូលរួមបង់ចំណូលថវិកាជាតិ៕អត្ថបទ៖ សុន រ៉ាឌី,









-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត