ព័ត៌មាន
ក្រសួងទេសចរណ៍ ដាក់តាំងបង្ហាញម្ហូបអាហារអត្តសញ្ញាណខ្មែរ នៅពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Informa Markets។ ពិព័រណ៍កម្រិតអន្តរជាតិនេះ មានការចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជនជុំវិញពិភពលោកសរុបចំនួន ១,៥០០ស្តង់ ដោយផ្តោតសំខាន់លើការលើកកម្ពស់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយរំពឹងថាមានអ្នកចូលរួមជាអ្នកលក់ និងអ្នកទិញ (Buyers-Sellers) និងអ្នកទស្សនាប្រមាណ ១២,០០០នាក់ ក្នុងរយៈពេល៥ថ្ងៃនេះ។

នាឱកាសនោះផងដែរ ក្រសួងទេសចរណ៍ សហការជាមួយសណ្ឋាគារ ណាហ្គាវើល និងសមាគមចុងភៅកម្ពុជា បាននាំយកម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដើម្បីតាំងបង្ហាញជូនភ្ញៀវដែលចូលមកទស្សនាស្តង់ពិព័រណ៍របស់ក្រសួងទេសចរណ៍ ដើម្បីជាការលើកកម្ពស់វិស័យម្ហូបអាហារ និងបង្ហាញពីគោលដៅទេសចរណ៍ទាក់ទាញរបស់កម្ពុជាផងដែរ។ លើសពីនេះ យុវជនកម្ពុជា ចំនួន ៣រូប ក៏នឹងចូលរួមការប្រកួតជំនាញធ្វើម្ហូប ក្នុងកម្មវិធី Mamee Asian Culinary Cup ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន ៣៦រូប មកពី ១២ប្រទេស នៅក្នុងតំបន់អាស៊ី។

តាមរយៈពិព័រណ៍នេះ ក្រសួងទេសចរណ៍នឹងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បានកាន់តែល្អប្រសើរថែមទៀតលើឆាកអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងជំរុញលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ។





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា