ព័ត៌មាន
រាជរដ្ឋាភិបាលលើកទឹកចិត្តអាករលើតម្លៃបន្ថែមច្រើនប្រភេទ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីការអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល នៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រភេទ ទំនិញ សេវា និងសកម្មភាពមួយចំនួន ដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។
យោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងអំពីការអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនៃអាករតម្លៃបន្ថែម, ដោយអាករលើតម្លៃបន្ថែមគឺជាយន្តការ សម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍដល់ធុរកិច្ច ដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឱ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាសូន្យ។ ជាមួយគ្នានេះ ទំនិញ ឬសេវា និង សកម្មភាពសំខាន់ៗមួយចំនួន ដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពល- រដ្ឋ ក៏ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ។
អាករលើតម្លៃបន្ថែមដែលបានលើកទឹកចិត្តមានដូចជា៖ សេវាសិក្សាអប់រំ, សេវាប្រៃសណីយ៍សាធារណៈ, សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រ ដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ, សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ, សេវាធានារ៉ាប់រង, ការផ្គត់ផ្គង់ថាមពល អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត, ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក, សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ, សេវា ជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងសកម្មភាពមិនស្វែង រកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យដឹងទៀតថា ក្រៅពីអាករខាងលើ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ចំពោះអាករលើតម្លៃបន្ថែមលើផលិតផលមួយចំនួន ដែលធ្វើការផ្គត់ ផ្គង់ក្នុងស្រុក ត្រូវបានចាត់ទុកជាបន្ទុករដ្ឋរួមមាន៖ សាច់និងស៊ុត, សត្វចិញ្ចឹមគ្រប់ប្រភេទ, ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ, ស្ករ, អំបិល, ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ, ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋលើការនាំចូល និងផ្គត់ផ្គង់ទំនិញមួយចំនួន រួមមាន៖ ជីគ្រប់ប្រភេទ, ពូជដំណាំគ្រប់ប្រភេទ, បសុឱសថ, ចំណីសត្វ, ពូជសត្វ, គ្រឿងយន្ត, និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។ ជាមួយគ្នានេះការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មមួយចំនួនផ្សេងទៀតដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៏ត្រូវបានចាត់ទុកជាបន្ទុករដ្ឋផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា