ព័ត៌មាន
អាជីវករអំពាវនាវពលរដ្ឋចូលរួមពិព័រណ៍ផលិតផលខ្មែរ ខណៈកម្មវិធីចាប់ផ្តើមផ្លូវការថ្ងៃទី២៦ កញ្ញានេះ
ខណៈដែលកម្មវិធីពិព័រណ៍ផលិតផលខ្មែរ បានចាប់ផ្តើមបើកដំណើរការនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះតទៅ ក្រុមអាជីវកម្មបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទស្សនាឱ្យបានច្រើនកុះករ និងបន្តគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ណាត បញ្ញា ប្រធានពាណិជ្ជសញ្ញា មីជាតិ តាមរយៈបទសម្ភាសន៍ជាមួយ ប៊ីធីវី បានលើកឡើងថា ពិព័រណ៍ផលិតផលខ្មែរនេះ ពិតជាមានសារៈសំខាន់ ថ្មី ប្លែកខុសពីកម្មវិធីដទៃទៀត ដោយសារមានការចូលរួមច្រើនពីផលិតករ ពាណិជ្ជករ និងអាជីករជាច្រើនផ្សេងៗទៀត ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ លោកបន្តថា លោកមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អបំផុតក្នុងការជំរុញសេដ្ឋកិច្ចជាតិរីកចម្រើន ក៏ដូចជាបង្កើតឱកាសការងារកាន់តែច្រើនឡើងផងដែរដល់ពលរដ្ឋក្នុងស្រុក។
ក្រុមអាជីវករផ្សេងទៀត បាននិយាយថា ដើម្បីជាការឆ្លើយតប និងអរគុណជូនចំពោះអ្នកគាំទ្រទាំងឡាយ ក៏ដូចជាការគិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល នឹងខិតខំព្យាយាមយ៉ាងណា ដើម្បីផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។ ពួកគាត់ បាននិយាយដោយទឹកមុខសប្បាយរីករាយទៀតថា ពិតជារំភើប និងសប្បាយចិត្តណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងបានសំណូមពរបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
សូមជម្រាបជូនថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ។ ក្រៅពីការដាក់តាំងបង្ហាញលក់ផលិតផលក្នុងស្រុក ក៏មានវាគ្មិនជាសហស្ថាបនិកក្រុមហ៊ុនជាច្រើនរូប នឹងចូលរួមបង្ហាញវត្តមាន ព្រមទាំងចែករំលែកទស្សនៈ និងបទពិសោធ ជុំវិញប្រធានបទ «Cambodia: A Land of Opportunity»។ កម្មវិធីនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី




















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS23 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា