ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទស្សនាពិព័រណ៍ផលិតផលខ្មែរ នៅកោះពេជ្រ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃពិព័រណ៍ផលិតផលខ្មែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។
កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ២៧ និងទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តោះផ្តងចំណេះដឹង បទពិសោធន៍ និងបង្ហាញភោគផលកសិកម្មដែលមានទាំងសត្វនិងបន្លែផ្លែឈើ ផលិតផលឧស្សាហកម្ម ស្នាដៃសិប្បកម្ម គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យា និងសម្ភារៈប្រើប្រាស់ជាច្រេីនទៀត ដែលសុទ្ធតែជាស្នាដៃរបស់កូនខ្មែរប្រកបដោយមោទនភាព។ តាមរយៈកម្មវិធីនេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរធ្វើបាន ខ្មែរអាចរស់បានដោយខ្លួនឯង ខ្មែរមានសមត្ថភាពក្នុងការផលិត ចែកចាយ និងនាំចេញ ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសណាមួយមកដក បន្ថែមពីលើនេះគឺរស់នៅក្នុងទំនាក់ទំនងការទូតដោយសមភាព ត្រឹមត្រូវតាមច្បាប់ និងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ភាពសាមញ្ញ ការយកចិត្តទុកដាក់ និងការចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ស្នាដៃសង្គមកម្ពុជារបស់ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា គឺជាគំរូដ៏អស្ចារ្យនៃភាពជាអ្នកដឹកនាំ ភាពរឹងមាំរបស់ស្ត្រីក្នុងសកម្មភាពសង្គម និងជាមេរៀនដែលយុវជន ជាពិសេសយុវនារីគ្រប់ៗគ្នាត្រូវរៀនសូត្រតាម។
ជាថ្មីម្តងទៀត សូមអញ្ជើញពុកម៉ែ បងប្អូនគ្រប់ៗគ្នា ចូលរួមទស្សនាកម្មវិធីនេះ “ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ” (អគារ G-L) ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់ ដើម្បីលើកទឹកចិត្តដល់ផលិតករខ្មែរ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុកយើង៕




































-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS23 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា