ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»!
កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។ លើសពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ មានគោលបំណងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងផ្ដល់ជាវេទិកាក្នុងការប្រមូលផ្ដុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ និងពួតដៃគ្នាសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការតាំងផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្របវិស័យរួមាន៖ ភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទសរុបចំនួន ២៨៣ ស្តង់។ ក្រៅពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ នឹងមានកិច្ចពិភាក្សា ចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបក្នុងរយៈពេល ៣ ថ្ងៃនេះ។
សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការសហការរៀបចំដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមជាមួយការឧបត្ថម្ភ គាំទ្រ ពីវិស័យរដ្ឋ និងឯកជន ដែលបង្ហាញពីស្មារតីរួបរួមរបស់ប្រជាជនមកពីគ្រប់កោសិកា ក្នុងនាមជាខ្មែរតែមួយ។











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS23 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា