ព័ត៌មាន
មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជនបទនៅខេត្តព្រះវិហារ
គណៈប្រតិភូនៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិ ការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម រួមជាមួយប្រតិភូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន ០១ខ្សែ ប្រភេទក្រាល ល្បាយក្រួសក្រហម ស្ថិតនៅខេត្តព្រះវិហារ។ ផ្លូវមួយខ្សែនេះមានប្រវែងសរុប ៩,០០០ម៉ែត្រ មានទទឹងតួផ្លូវចន្លោះពី ៥ម៉ែត្រ ទៅ ៦ម៉ែត្រ និងកម្រាស់ស្រទាប់ក្រាល ២០សង់ទីម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ឆ្ពោះទៅកាន់ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាការងារដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាព ប្រជាជននៅតំបន់នោះ។
យោងតាមរបាយការណ៍របស់ លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងលេខ DRR.Pm.2025.NO.024 ដែលមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលការងារថែទាំខួបផ្លូវ ប្រកបដោយការយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារសំខាន់ៗដូចជា៖ ការងារសម្អាតតួថ្នល់ចាស់, ការងារភ្ជួរ កៀរ និងកិនបង្ហាប់តួផ្លូវចាស់, ការងារធ្វើថ្នល់ចាស់ដោយក្រាលស្រទាប់ដីស និងការងារក្រាលល្បាយក្រួសជាដើម ដែលការងារទាំងនេះត្រូវបានអនុវត្តសម្រេចបាន១០០% ត្រឹមត្រូវតាមកិច្ចសន្យា និងបទដ្ឋានបច្ចេកទេស។
ក្នុងនាមជាគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារថែទាំផ្លូវ ឯកឧត្តម សាន វិសាល រួមទាំងគណៈកម្មការ បានឯកភាពទទួលយកលទ្ធផលអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយយល់ឃើញថាលទ្ធផលនេះ ត្រឹមត្រូវតាមការកំណត់ក្នុងបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើ និងណែនាំដល់អ្នកទទួលខុសត្រូវលើការងារថែទាំផ្លូវខាងលើ ឲ្យបន្តធ្វើការត្រួតពិនិត្យថែទាំឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវគុណភាព សោភ័ណភាព និងសុវត្ថិភាព។
ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការងារសហការណែនាំ និងបំផុសឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំផ្លូវ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងទប់ស្កាត់រថយន្តដឹកទំនិញលើសចំណុះ កុំឲ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់។









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS23 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា