ព័ត៌មាន
មួយរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស៦៨នាក់ របួសជាង១០០នាក់
ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានមនុស្ស៦៨នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល១៣៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះ បានកើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៣ករណី គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
អ្នកនាំពាក្យរង បានបន្ថែមទៀតថា ក៏មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរ នារដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម។ លោកចាត់ទុកបញ្ហានេះជាសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភ។
ការព្រួយបារម្ភ ត្រូវបានអ្នកនាំពាក្យសង្កត់ធ្ងន់ថា ទោះបីជាពេលនេះ ផុតរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ក៏ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង បណ្ដាលឱ្យមានអ្នកស្លាប់ រងរបួស និងខាតបង់ទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ខណៈប្រភពនៃបញ្ហា គឺការបើកបរបំពានច្បាប់ចរាចរណ៍ គ្មានការយល់យោគអធ្យាស្រ័យ និងខ្វះការប្រុងប្រយ័ត្នពីសំណាក់អ្នកបើកបរផ្ទាល់។
អ្នកនាំពាក្យដដែលបានរំលេចថា សម្រាប់រដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាង១០ថ្ងៃកន្លងទៅនេះ មន្ត្រីនគរបាលចរាចរណ៍ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវការសម្រួលចរាចរណ៍គ្រប់តម្រាយផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួល និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរទៅស្រុកកំណើត និងទីអារាម ដោយសមត្ថកិច្ចបានបន្តអនុវត្តគោលការណ៍មិនផាកពិន័យ។
យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពសមត្ថកិច្ចមិនអនុវត្តច្បាប់មួយរយៈមកនេះ ប្រជាពលរដ្ឋអ្នកបើកបរមួយចំនួន កាន់តែបង្ហាញឥរិយាបថមិនយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ដែលបញ្ហានេះបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍បន្តហក់ឡើង និងជាការបង្ហាញច្បាស់អំពីសារៈសំខាន់នៃការអនុវត្តច្បាប់ផាកពិន័យអ្នកល្មើស។
សូមបញ្ជាក់ថា ដោយមិនគិតពីថ្ងៃកាន់បិណ្ឌ១មក គិតត្រឹមរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣០នាក់ និងរបួសធ្ងន់ស្រាល៥០នាក់៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS24 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា