ព័ត៌មាន
អាជីវករសប្បាយចិត្ត ខណៈទំនិញជាច្រើនត្រូវបានលក់ដាច់ក្នុងពិព័រណ៍ខ្មែផលិតផលខ្មែរ
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ គឺជាថ្ងៃទី២ នៃការរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ។ ជាមួយនេះ ក្រុមអាជីវករ បានប្រាប់ឱ្យដឹងថា ពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយសារមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងលក់ដាច់អស់ច្រើនគ្រប់មុខទំនិញ។
អ្នកស្រី ហោ សុគន្ធា អាជីវករលក់ខាងផ្នែកចំណីម្ហូបអាហារ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា ចាប់តាំងពីការចូលរួមរៀបចំដាក់តាំងលក់ផលិតផលក្នុងកម្មវិធីជាច្រើនកន្លងមក សម្រាប់កម្មវិធីពិព័រណ៍ផលិតផលខ្មែរនេះ ពិតជាមើលឃើញថា ក្រៅពីមានអ្នកដើរទស្សនាយ៉ាងច្រើនកក់កុញ នៅពេលដែលចាកចេញទៅត្រឡប់ទៅផ្ទះវិញ គឺមានការយួរឥវ៉ាន់ស្ទើរតែគ្រប់ៗគ្នា ដែលធ្វើឱ្យអាជីវករទាំងឡាយមានការសប្បាយចិត្ត ដោយសារមិននឹកស្មានថា មានការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
លោក ស៊ុក ស៊ីវត្ថា អាជីវករខាងផ្នែកអាហារកែច្នៃ នៃសហគ្រាស រីងហ្គាខេម បានឱ្យដឹង ប៊ីធីវី ដឹងដែរថា គិតក្នុងថ្ងៃទី១ នៃកម្មវិធីពិព័រណ៍នេះ ផលិតផលរបស់ខ្មែរស្ទើរតែគ្រប់វិស័យ គឺមានកាគាំទ្រនិងចាប់អារម្មណ៍ច្រើនពីអ្នកដើរទស្សនា ដោយសារការយល់ដឹងក្នុងការផលិតផលិតផលដែលផ្តោតលើគុណភាព និងស្តង់ដារ។ ជាពិសេសទទួលបានការណែនាំ និងគាំទ្រនានា ពីមន្រ្តីជំនាញរបស់រដ្ឋាភិបាល ទើបធ្វើឲ្យផលិតផលខ្មែរ កាន់តែមានទីផ្សារច្រើនជាងមុន។ លោក បានបន្តថា ពិតជារំភើប និងសប្បាយចិត្តណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងសំណូមពរបន្ថែមថា សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើនជាងផលិតផលដែលនាំចូល ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
ពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ក្នុងគោលដៅដើម្បីជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យបានដឹងពីអ្វីដែលកម្ពុជាបាននឹងកំពុងផលិតបាន។ លើសពីនេះ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីរបស់មហាគ្រួសារខ្មែរផងដែរ។ ពិព័រណ៍នេះ មានស្តង់សរុបចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់៕
អត្ថបទ៖ ឈិត បូរ៉ាវី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា