ព័ត៌មាន
សម្តេចធិបតី៖រាជរដ្ឋាភិបាលនីតិកាលទី៧បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពនិងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់
ភ្នំពេញ ÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ហើយមួយវិញទៀតវិស័យទេសចរណ៍នេះក៏នឹងបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោលផងដែរ។
តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន បទ«ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនីតិកាលកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ ឈ្នះ វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា មាសបៃតង គឺពិតណាស់ កើតចេញពីមនុញ្ញផលនៃសុខសន្តិភាព។«ដូចគ្នានេះដែររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពនិងជាឆ្អឹងខ្នង សេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កម្ពុជាបាននិងកំពុងបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ភាពរីកចម្រើននៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។ ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្ដល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ កន្លងទៅ យើងទទួលបានទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩% ទេសចរជាតិមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុង ផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។ គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។
តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា «វិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ជាដើម»។
ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា កន្លងមករាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់នៃវិស័យទេសចរណ៍ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការលើកទឹកចិត្តនានា ការលើកកម្ពស់គុណភាព សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍសម្បទាទេសចរណ៍ និងការតភ្ជាប់យ៉ាងច្រើនដែលគាំទ្រនិងបម្រើដល់វិស័យទេសចរណ៍មានជាអាទ៍ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ ការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន មន្ទីរពេទ្យ ការបន្តពង្រីកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ការជំរុញជើងហោះត្រង់ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ជាច្រើនទៀតផងដែរ៕
អត្ថបទ បាន ចក់


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS24 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា