ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្តយើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ និងវីរកងទ័ពនៅជួរមុខជានិច្ច
ភ្នំពេញ ៖ ប៉ុន្មានម៉ោងក្រោយទាហានថៃ បានធ្វើការបាញ់ប្រហារមុនមកលើទាហានកម្ពុជា ជាថ្មីម្តងទៀតនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលហៅកាត់ថា ស.ស.យ.ក. បានបង្ហាញនូវការព្រួយបារម្ភជាខ្លាំង ប៉ុន្តែជាមួយនឹងការព្រួយបារម្ភនេះឯកឧត្តម ក៏បាន លើកឡើងអំពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ដោយឯកឧត្តមបញ្ជាក់ថាម៉ោងនេះ ពេលនេះស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នានៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខជានិច្ច។
តាមរយៈបណ្តាញសង្គមហ្វេសបុក នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា«ដូចប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតាមដានស្ថានការណ៍តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះរបស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា»។
ឯកឧត្តមបានបន្ថែមទៀតថា «ត្រង់ចំណុចនេះ ឯកឧត្តមសូមសម្តែងការព្រួយបារម្ភ ក៏ដូចជាក្តីសង្ឃឹមថា «ការបាញ់ប្រហារ» ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។
ឯកឧត្តមបានគូសបញ្ជាក់ថា« ម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក សូមជួយថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងអស់គ្នា»៕
អត្ថបទ បាន ចក់



-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត