ព័ត៌មាន
អាមេរិកផ្តល់ជំនួយឥតសំណង៦០ម៉ឺនដុល្លារ គាំទ្រដល់សកម្មភាពបោសសម្អាតមីន CMAC តាមរយៈអង្គការ NPA
កំពង់ឆ្នាំង ៖ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពCMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាសហរដ្ឋអាមេរិក៣រូប ដែលអមដំណើរដោយតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រធានអង្គការNPA ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះ និងការចុះហត្ថលេខាទទួលជំនួយចំនួន៦០ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបន្ដជំនួយវិស័យមីននៅកម្ពុជាបន្ដទៅមុខទៀត ជាពិសេសសមាជិកសភាទាំង៣រូប សុទ្ធតែជាសមាជិកគណៈកម្មការដែលមានឥទ្ធិពលដោយផ្ទាល់ក្នុងការអនុម័តថវិកាជំនួយនេះ។
ជាការឆ្លើយតប ឯកឧត្តម Adam Smith បានថ្លែងអំណរគុណដល់អង្គភាពស៊ីម៉ាក់ ដែលបានរៀបចំទទួលស្វាគមន៍ចំពោះគណៈប្រតិភូសហរដ្ឋអាមេរិក រួមទាំងបានបង្ហាញពីសកម្មភាពបោសសម្អាតមីន និងសមិទ្ធផលនានាក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូប្រទេសទាំង២ក៏បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាពCMAC តាមរយៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ខែ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីពិធីចុះហត្ថលេខា គណៈប្រតិភូបានអញ្ជើញទស្សនាការដាក់តាំងបង្ហាញសកម្មភាពមីន រួមមានសកម្មភាពបង្វឹកសុនខហិតមីន កណ្តុរហិតមីន ម៉ាស៊ីនរាវមីន ទីតាំងកាត់បន្សាបគ្រាប់ជាដើម៕ ដោយ ៖ ហុង វាសនា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា