ព័ត៌មាន
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ អាចស្តុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប ជួយធានាសន្តិសុខទឹក និងកាត់បន្ថយគ្រោះទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតប្រភពធនធានទឹកធម្មជាតិដ៏មានសារៈសំខាន់មួយទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយធ្វើការសាងសង់ទំនប់អាងស្ដុកទឹកស្ទឹងឃ្លៀច នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ដើម្បីរក្សាទឹកទុក ព្រមទាំងជួយបង្កើនបរិមាណស្ដុកទឹក សម្រាប់ប្រើប្រាស់នារដូវប្រាំង ក៏ដូចជាជួយកាត់បន្ថយជំនន់នៅក្នុងអាងស្ទឹងព្រែកត្នោត។
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងមានចំងាយប្រមាណ ៨២គីឡូម៉ែត្រពីក្រុងច្បារមន ខេត្តកំពង់ស្ពឺ គឺជាគម្រោងយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងប្រភពទឹក។
ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨។ គិតត្រឹមពាក់កណ្តាល ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២០%។
នៅពេលការងារសាងសង់បញ្ចប់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសមត្ថភាពស្ដុកទឹកបានប្រមាណ ១១៥លានម៉ែត្រគូប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្ដិសុខទឹក ដើម្បីបម្រើឱ្យការងារស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា។
ទន្ទឹមនឹងនេះ គម្រោងនេះក៏នឹងចូលរួមចំណែកយ៉ាងសកម្មផ្តល់ទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងជួយកាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត គ្របដណ្តប់ក្នុងខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពល ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវៈចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីនៅក្នុងតំបន់ឱ្យកាន់តែសម្បូរបែបផងដែរ ៕












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា