ព័ត៌មាន
សម្តេចតេជោ៖ ការបញ្ចូលគ្នាអតីតយុទ្ធជន និងនិវត្តជនមកក្រោមសមាគមតែមួយជាការល្អ
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនលម្ពុជា បានរម្លឹកនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងនិវត្តជនអតីតមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ដែលបានលះបង់ និងចូលរួមដើម្បីបំរើបុព្វហេតុជាតិ និងប្រជាជន ហើយសម្តេចគូសបញ្ជាក់ថា សមាគមអតីតយុទ្ធជន គឺបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចផ្ទាល់។
ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដែលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៩កញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចៗគូសបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសនៅថ្ងៃនេះនឹងរួមបញ្ចូលគ្នាទាំងអស់នៃអតីតយុទ្ធជនគ្រប់ប្រភេទ និងនិវត្តជនអតីតមន្ត្រីរាជការទាំងអស់ឱ្យមកនៅក្រោមដំបូលតែមួយគឺសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។
សមាគមអតីតយុទ្ធជនកម្ពុជាបានកែប្រែលក្ខខន្ដិកៈថ្មីរបស់ខ្លួន រួមទាំងការប្ដូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ មហាសន្និបាតវិសាមញ្ញនៅថ្ងៃនេះមានការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម គឺដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងឧត្តមប្រយោជន៍កាន់តែល្អប្រសើរស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានស្នើការដាក់បញ្ចូលទាំងអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលចូលនិវត្តន៍។
ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជាទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ហើយលក្ខន្តិកៈថ្មីនេះ នឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដើម្បីបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ គិត ត្រឹមឆ្នាំ២០២៤ អតីតយុទ្ធជនប្រមាណជិត១១ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកប្រមាណជិត១៥ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា