ព័ត៌មាន
វិស័យឯកជនបង្កើតកិច្ចសហការស្វែងករកគន្លឹះថ្មីៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យខ្លាំងក្លា
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ជំរុញបង្កើតកិច្ចសហប្រតិបត្តិការ រវាងម្ចាស់អាជីវកម្មនាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិក បំពេញសេវាកម្មគ្នាទៅវិញទៅមក ក្នុងគោលដៅចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីទាញយក ប្រយោជន៍ឱ្យបានជាអតិបរិមា ក្នុងបរិការណ៍កំពុងប្រួលប្រែ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងនៅក្នុងជំនួបអាជីវកម្ម នាំចេញ-ចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទិក នៅចុងសប្តាហ៍កន្លងមកថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានកំពុងស្រូប យកវិនិយោគមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជាមានជាហូរហែរ ខណៈការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ក៏មានកំណើនកើនឡើង ជាបន្តបន្ទាប់ផងដែរ មកដល់បច្ចុប្បន្នការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងគួកត់សម្គាល់។

លោក បន្តថា ជុំវិញបញ្ហានេះ សមាគមតែងតែយកចិត្តទុកដាក់ និងបានរៀបចំឡើងកម្មវិធីជំនួបអាជីវកម្មច្រើនលើកមកហើយ ដោយមានគោលបំណងចង់ឱ្យបណ្តាក្រុមហ៊ុន និងសហគ្រាសដឹកជញ្ជូន និងឡូជីស្ទិក រួមជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗ បានជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង ការចែករំលែកគ្នាទៅវិញមកពីព្រឹត្តិការវិវត្តថ្មីៗ ក្នុងគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្ម នៅកម្ពុជាកាន់តែខ្លាំងក្លា ទាំងប្រតិបត្តិការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និងឡូជីស្ទិក និងក៏ជាការចាប់យកកាលា-នុវត្តភាពថ្មីៗបន្ថែម ដើម្បីទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ក្នុងបរិការណ៍កំពុងប្រួលប្រែនេះ។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដែលបានរៀបចំឱ្យមាន ជំនួបពិភាក្សានេះឡើង ក្នុងគោលដៅកសាងនូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់ វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដើម្បីរួម ចំណែកលើកកម្ពស់ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត ក៏បានស្នើឱ្យម្ចាស់ អាជីវកម្ម សហគ្រាស និងវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីរួមគ្នាកសាងប្រទេសជាតិ និងបង្កើតភាពរឹងមាំសម្រាប់អនាគតកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា