ព័ត៌មាន
ក្រុមអាជីវករសម្តែងការអរគុណរាជរដ្ឋាភិបាលដែលតែងតែអំពាវនាវពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក
ក្រុមអាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានសម្តែងការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកផង ក៏ដូចជាបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតផងដែរ។
ក្រុមអាជីករមកពីខេត្តសៀមរាប ក្នុងឱកាសចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងពិព័រណ៍ផលិតផលខ្មែរ បាននិយាយប្រាប់ ព័ត័មាន ប៊ីធីវី ឱ្យដឹងថា ពិតជាមានសប្បាយរីករាយណាស់ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញនិងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ដែលរហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន ក៏មានការកើនឡើងដូចគ្នា។ ពួកគាត់ សង្ឃឹមទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងបន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
ក្រុមអាជីវករ បានប្តេជ្ញាថា ដើម្បីជាការឆ្លើយតប និងអរគុណជូនចំពោះអ្នកគាំទ្រទាំងឡាយ ក៏ដូចជាការគិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល លោកនឹងខិតខំព្យាយាមយ៉ាងណា ដើម្បីផលិតផលិតផលដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។
កំពុងដើរទស្សនា និងទិញទំនិញដែលជាផលិតផលក្នុងស្រុក ក្រុមប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បាននិយាយថា ជាការមើលឃើញជាក់ស្តែង ពិតជាមានអារម្មណ៍រំភើបចិត្ត នៅពេលដែលឃើញ និងដឹងថាខ្មែរអាចធ្វើបានស្ទើរគ្រប់វិស័យ ទោះបីថាកម្ពុជាដើរយឺត ប៉ុន្តែអាចធ្វើបានទាន់សម័យកាល ដូចជាខាងផ្នែកម្ហូបអាហារកែច្នៃ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ជាដើម សុទ្ធសឹងមានគុណភាពមិនចាញ់របស់នាំចូលពីក្រៅស្រុកនោះឡើយ។ ពួកគាត់ បានឱ្យដឹងទៀតថា ពិតជាមានមោទនភាពដែលបានឃើញផលិតផលខ្មែរកាន់តែកើនឡើង អាចផលិតបានស្ទើរគ្រប់វិស័យ ថែមទាំងអាចផលិត និងនាំចេញទៅក្រៅប្រទេសថែមទៀតផង ដែលសបញ្ជាក់ពីគុណភាព ការយកចិត្តទុក ក៏ដូចជាស្តង់ដារអនាម័យជាដើម ដែលធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តក្នុងការទិញយកទៅប្រើប្រាស់ និងទទួលទាន។
សូមបញ្ជាក់ថា ដើម្បីជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរឱ្យបានដឹងពីអ្វីដែលកម្ពុជាបាននឹងកំពុងផលិតបាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយអន្តរក្រសួង បានរៀបចំពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដោយបានទាក់ទាញមនុស្សយ៉ាងច្រើនកុះករចូលរួមទស្សនា ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី



















-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត