ព័ត៌មាន
ស្ថានទូតចិននៅកម្ពុជា បង្ហាញសមិទ្ធិផលជាច្រើន ការអនុវត្តយុទ្ធនាការឆ្នាំទេសចរណ៍ កម្ពុជា ចិន ២០២៥
នៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ពពកកំដរក្បែរព្រះច័ន្ទ នៅរាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម វ៉ាង វិនពីន អគ្គរដ្ឋទូតចិន នៅកម្ពុជា បានថ្លែងថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍ចិន កម្ពុជា គឺភាគីកម្ពុជា ទទួលបានសមិទ្ធិផលច្រើន និងការទាក់ទាញទេសចរចិន និងវិនិយោគទុនចិន មកកម្ពុជាកើនឡើងជាលំដាប់។
ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា កម្ពុជា ចិន កំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥ ហើយចាប់តាំងពីខែមេសារហូតមកដល់ពេលនេះ ភាគីទាំងពីរ កម្ពុជា ចិន បានរៀបចំដោយជោគជ័យនូវ ឆ្នាំទេសចរណ៍ចិន កម្ពុជា ២០២៥ អមដោយមានសម្តែងរបាំសិល្បៈពិសេស៖ សម្រស់កម្ពុជា ជាំងស៊ូ ហើយខេត្ត និងតំបន់ជាច្រើនទៀតរបស់ចិន ដូចជា ស៊ីនជាំង សានទុង និងយូណានជាដើម ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៅប្រទេសកម្ពុជា ហើយក្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាច្រើនទៀត នៅប្រទេសចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យទេសចរណ៍ជាមួយខេត្តជាំងស៊ូ យូណាន និងខេត្តហៃណាន ។
ឯកឧត្តម វ៉ាង វិនពីន បន្តថា ក្នុងដំណាក់កាលខាងមុខទៀត ភាគីចិន នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការជាមួយកម្ពុជា ក្នុងក្របខណ្ឌ ឆ្នាំទេសចរណ៍ចិន កម្ពុជា ឲ្យកាន់តែរឹងម៉ាំ និងបន្តបង្កើតទម្រង់ថ្មីៗ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងផ្លាស់ប្តូរវប្បធម៌ ព្រមទាំងរួមចំណែកកសាងសហគមន៍វាសនារួមរវាងចិនកម្ពុជា គ្រប់រដូវកាល។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន ថ្លែងថា តាមរយៈការរៀបចំព្រឹត្តិការណ៍ និងការបង្កើតទម្រង់ថ្មីនៃការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា ចិន គឺសកម្មភាពដ៏ល្អមួយក្នុងការផ្សព្វផ្សាយនឹងទាក់ទាញទេសចរ អ្នកវិយោគទុនចិនមកកម្ពុជាកាន់តែច្រើន។
ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ព្រឹត្តិការណ៍ ពពករកំដរក្បែរព្រះច័ន្ទ គឺជាព្រឹត្តិការណ៍មានសារៈសំខាន់ក្នុងការជួយគាំទ្រដល់យុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥ ហើយនឹងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរវាងប្រទេសទាំងពីរកម្ពុជាចិន។
ឯកឧត្តម បានលើកឡើងដែរថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាមានប្រមាណជាង៤លាននាក់ ធ្លាក់ចុះ៥.៦% ប៉ុន្តែសម្រាប់ទេសចរចិនវិញ គឺបានអញ្ជើញមកទស្សនាកម្ពុជា មានប្រមាណជិត៨០ម៉ឺននាក់ កើនឡើង៤៥.៧% ហើយភ្ញៀវទេសចរចិនគឺជាប្រភពនៃកំណើនទេសចរដ៏សំខាន់របស់កម្ពុជា៕ អត្ថបទ ស៊ុម សុខជា










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា