ព័ត៌មាន
មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា អនុម័តសេចក្តីសម្រេច ៩ចំណុច
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ដឹកនាំអង្គមហា សន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលរៀបចំដោយសមាគមអតីតយុទ្ធជន កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាតំណាងនៃគណៈកម្មាធិការកណ្តាល អ.ន.ក. គ្រប់ថ្នាក់។
អង្គមហាសន្និបាតវិសាមញ្ញបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានកំណត់ក្នុងបរិយាកាស សាមគ្គីភាព ភាតរភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានអនុម័តជាឯកច្ឆន្ទនូវរបាយការណ៍បូកសរុប លទ្ធផលការងាររយៈពេល ១០ឆ្នាំ (២០១៥-២០២៥) និងទិសដៅអនុវត្តបន្តរបស់សមាគម និងលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានប្តូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា មកជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងបានពង្រីកសមាជិកភាពរបស់សមាគមគ្របដណ្តប់ទាំង និវត្តជន ដែលជាបុគ្គលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ ព្រមទាំងបានកំណត់អំពីថ្នាក់ដឹកនាំសមាគម ដែលក្នុងនោះ សម្តេចអគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរហូត។
ជាមួយគ្នានេះ អង្គមហាសន្និបាតវិសាមញ្ញក៏បានអនុម័តនូវ សេចក្តីសម្រេចចិត្តមហាសន្និបាត ដែល មានខ្លឹមសារសំខាន់ៗចំនួន ៩ចំណុច។
ព័ត៌មានពិស្តា៖




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា