ព័ត៌មាន
កម្ពុជា-អាម៉េរិកបើកកិច្ចសន្ទនាស្តីពីដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ
កម្ពុជា និងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកកិច្ចសន្ទនា ស្តីពី«ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» ដោយកិច្ចសន្ទនានេះ ធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្រសួងការពារជាតិកម្ពុជា។
កិច្ចសន្ទនា កម្រិតមន្ត្រីជាន់ខ្ពស់នេះ គឺធ្វើឡើងមានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រសួងការបរទេស សហរដ្ឋអាម៉េរិក ដោយបានប្រមូលផ្តុំនូវអ្នកជំនាញនានាជាច្រើន មកពីបណ្តាស្ថាប័នជាតិនៃរាជរដ្ឋាភិបាល រួមមាន៖ មន្ត្រីគយ អ្នកជំនាញក្នុងវិស័យសន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ-ស្ថាប័នអន្តរជាតិ សន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ-ស្ថាប័នអន្តរជាតិនានា ហើយបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្មវិធី EXBS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការកសាងសមត្ថភាព និងការបង្កើនភាពរឹងមាំរបស់ប្រទេសជាដៃគូ ក្នុងការប្រឆាំងនឹងការគំរាមកំហែងឆ្លងដែននូវអាវុធមហាប្រល័យ, ប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ ប្រភេទអាវុធទូទៅ ក៏ដូចជា ទំនិញទ្វេមុខ ជាដើម។
ថ្លែងនៅក្នុងកិច្ចសន្ទនានោះ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលយើងគ្រប់គ្នាបានដឹងថា កម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (EXBS Program) នេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក បានក្លាយទៅជាដៃគូ ដ៏សំខាន់មួយសម្រាប់ប្រជាជាតិនានានៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងភាពជាដៃគូនេះ កម្មវិធីEXBS បានផ្តល់នូវជំនាញ និងធនធានសំខាន់ៗក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីការពារពីការរីកសាយភាយនៃអាវុធមហាប្រល័យ (WMD) និងប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ។ ស្របពេលជាមួយគ្នានេះដែរ កម្មវិធីនេះក៏បានគាំទ្រដល់ការធ្វើពាណិជ្ជកម្មស្របច្បាប់ និងជំរុញឱ្យមានសន្តិសុខនៅតាមព្រំដែន ដែលអាចការពារដល់ប្រជាជន សេដ្ឋកិច្ច និងអនាគតរួមគ្នារបស់ប្រជាជាតិ ទាំងអស់។
នាយឧត្តមសេនីយ៍ ផន ណារ៉ា បានលើកឡើងទៀតថានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កត្តាលំហូរពាណិជ្ជកម្មសកលមាន ភាពស្មុគ្រស្មាញជាងពេលណាៗទាំងអស់ ដោយយើងត្រូវប្រឈមមុខនឹងហានិភ័យនានាដែលកើតមានឡើង ពេលពុំបានគ្រប់គ្រងត្រឹមត្រូវនៅតាមព្រំដែន។ ហេតុនេះហើយទើបវត្តមាននៃកម្មវិធីEXBSនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសយើងឱ្យមានតុល្យភាពក្នុងការសម្របសម្រួលពាណិជ្ជកម្ម ជាមួយនឹងការការពារសន្តិសុខជាតិ និងអន្តរជាតិ។
ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពី កិច្ចសហប្រតិបត្តិការជាមួយកម្មវិធី EXBS គឺមានច្រើនណាស់។ ជាក់ស្តែង តាមរយៈគំនិតផ្តួចផ្តើម PWMD-STMI ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ នឹងគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ តាមរយៈការបង្កើតប្រព័ន្ធដ៏រឹងមាំមួយ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការពារប្រជាជន និងព្រំដែន របស់យើងធ្វើជាចរន្តក្នុងការចរាចរទំនិញខុសច្បាប់នោះ៕
អត្ថបទ ៖ បាន ចក់










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា