ព័ត៌មាន
ពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥ បង្ហាញពីភាពរីកចម្រើន នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មប្រទេសទាំងពីរ
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥ បង្ហាញឱ្យឃើញពីភាពរីកចម្រើន នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការថ្លែងនេះធ្វើឡើងក្នុង ឱកាស ឯកឧត្ដម ជាតំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផលិតផលចិននៅកម្ពុជា ២០២៥» ដែលរៀបចំដោយក្រុមហ៊ុន Cambodian Frank Inman Exhibition Co., Ltd និងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន Cambodian Frank Inman Exhibition Co., Ltd ដែលបានរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងល្អ និងបានជ្រើសរើសប្រទេសកម្ពុជាសម្រាប់រៀបចំព្រឹត្តិការណ៍នេះឡើង។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការដាក់តាំងបង្ហាញនូវផលិតផលចិននៅកម្ពុជា ក្នុងឱកាសនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើន នៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាតម្រូវការរបស់ប្រជាជនកម្ពុជា ចំពោះផលិតផលចិននៅកម្ពុជា ជាពិសេសសម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក សម្ភារៈសំណង់ គ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាដើម។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំជាប្រពៃណី នៃទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ជាពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការ ផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំនានាទៅវិញទៅមករបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពរបស់ថ្នាក់ដឹកនាំកំពូល ក្នុងការបន្តពូនជ្រុំ និងពង្រឹងនូវមិត្តភាពដែកថែប កម្ពុជា-ចិន និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
គួរបញ្ជាក់ថា ពិធីបើកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា សមាគមន៍ធុរកិច្ចបរទេសនៅកម្ពុជា និងធុរជន-វិនិយោគិនកម្ពុជា-ចិន ជាច្រើនរូប៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា