ព័ត៌មាន
ឯកអគ្គរដ្ឋទូតទីម័រចាត់ទុកកម្ពុជាជាមិត្តដ៏ស្មោះត្រង់ និងបានអរគុណកម្ពុជាដែលបានជួយដល់ទីម័រ
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកម៉ាកូស ដូស រ៉េហ្ស ដា ខូលតា បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងកម្ពុជាដែលបានជួយគំាទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ ហើយលោកបានចាត់ទុកកម្ពុជា ជាមិត្តស្មោះត្រង់ និងបានជួយទីម័រខណៈប្រទេសទីម័រជួបការលំបាក។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា លោក តម ម៉ាកូស ដូស រ៉េហ្សដា ខូលតា បានគូសបញ្ជាក់ថាចំណងមិត្តភាពប្រទេសទំាងពីរ(កម្ពុជា-ទីម័រ)បានរីកចម្រើនជាលំដាប់ ខណៈថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។
នៅចំពោះមុខសម្តេចប្រធានរដ្ឋសភា លោកទូតក៏បានសន្យាថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានោះលោកក៏បានឆ្លៀតឱកាស ថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតបានមកសិក្សានៅកម្ពុជា។ មួយវិញទៀត ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន ទីម័រខាងកើតនឹងខិតខំបំពេញតួនាទីខ្លំាងក្លាជាទីបំផុត រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ចីរភាព និងវិបុលភាពជាដើម។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកម៉ាកូស ដូស រ៉េហ្ស ដា ខូលតា ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងទីម័រ គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយទំនុកចិត្ត ដោយប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមដូចគ្នា។ សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកផងដែរថា កាលពី ឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។
នៅក្នុងកិច្ចជំនួបនោះសម្តេចរដ្ឋសភាធិការធិបតី ក៏បានលើកឡើងអំពីការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាផងដែរ ដោយសម្តេចរដ្ឋសភាធិបតី បានប្រាប់ទៅលោកឯកអគ្គរដ្ឋទូតថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។ កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស៕ អត្ថបទ៖ បាន ចក់


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា