ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ដល់កុំព្យូទ័រយួរដៃដល់រដ្ឋបាលឃុំ-សង្កាត់ទាំង ៥១ ដើម្បីជំរុញការផ្ដល់សេវាតាមប្រព័ន្ធឌីជីថលនៅថ្នាក់មូលដ្ឋាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពប្រគល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៥១ គ្រឿង ជូនដល់រដ្ឋបាលឃុំ-សង្កាត់ទាំង ៥១ ក្នុងខេត្ត ដើម្បីប្រើប្រាស់បម្រើការងារផ្ដល់សេវាតាមប្រព័ន្ធឌីជីថល ដែលជាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នាសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់អំពីសារៈប្រយោជន៍ ចំពោះកុំព្យូទ័រយួរដៃទាំងនេះ ដោយអំពាវនាវដល់អាជ្ញាធរឃុំ-សង្កាត់ ឲ្យយកចិត្តទុកដាក់ ថែទាំ និងប្រើប្រាស់កុំព្យូទ័រទាំង ៥១គ្រឿងនេះ ឱ្យចំគោលដៅ។ គោលបំណងសំខាន់ គឺសម្រាប់រៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្ដល់សេវាឃុំ-សង្កាត់តាមប្រព័ន្ធឌីជីថល ដើម្បីងាយស្រួលតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឃុំ-សង្កាត់ សម្រាប់ស្ដ្រី និងកុមារ ប្រកបដោយប្រសិទ្ធភាព និងជំរុញការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ឱ្យទទួលបានជោគជ័យ។
ក្រៅពីការផ្ដល់សម្ភារៈបច្ចេកវិទ្យា ឯកឧត្តម គីម រិទ្ធី ក៏បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីជំនាញទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើពលករកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសថៃ និងជំរុញលើការផ្សព្វផ្សាយអំពីកម្មវិធីស្វែងរកការងារធ្វើ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាជួយសម្របសម្រួលក្នុងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណជូនពួកគាត់ ដែលរួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតជាដើម។
ទន្ទឹមនេះដែរ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើក្រុមការងារកំណត់អត្តសញ្ញាណ ដែលដឹកនាំដោយ មេឃុំ ចៅសង្កាត់ និងមាននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងមេភូមិ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាម សេចក្ដីណែនាំលេខ ០៥០ សនណ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់។








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា