ព័ត៌មាន
ឯកឧត្តម ជាម យៀប អនុញ្ញាតឱ្យក្រុមសហព័ន្ធនិស្សិតកម្ពុជានៅបរទេសចូលជួបសម្តែងការគួរសម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យក្រុមការងារគណៈប្រតិបត្តិសមាគម ជាសមាជិកយុវទូតសុច្ឆន្ទៈ និងជានាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មួយចំនួននៅវិមានរដ្ឋសភា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែងការអបអរសាទរ ដែលសមាគមសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ និងសូមជូនពរក្រុមមការងារទទួល បានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន។
ឯកឧត្តម ជាម យៀប ក៏បានកោតសរសើរ ដល់លោកប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងសហការី ដែល មានគំនិតផ្តួចផ្តើម ក្នុងការសុំជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំសមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ឯកឧត្តមសូមគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមសហព័ន្ធនិស្សិតនៅបរទេស ដែលមានគោលដៅជំរុញឧត្តមភាពសិក្សា ការទូត សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជាជុំវិញពិភពលោក ជាពិសេសអនុសាសន៍ចំនួន៤របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល ក្នុងនោះ១. ជំរុញការអភិវឌ្ឍវិស័យអប់រំ និងវិជ្ជាជីវៈសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅបរទេស។២. កសាងធនធានមនុស្សដែលមានជំនាញ និងចំណេះដឹង។ ៣. ពង្រឹងបណ្តាញអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។ និងទី ៤. ជាបណ្តាញធុរកិច្ច និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា សូមយកឱកាសនេះសំដែងការថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ជាការកត់សម្គាល់ ក្នុងរយៈពេលជាង២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ និងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងដើរលើគន្លងដ៏វិជ្ជមានមួយ។ទន្ទឹមនឹងនេះ ក៏មានសមិទ្ធផលដ៏លេចធ្លោរបស់រាជរដ្ឋាភិបាល ត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានគូសរំលេចថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុតបន្តវេនពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងទទួលបានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់ថាអាណត្តិនៃរដ្ឋសភា នីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួល នូវតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា