ព័ត៌មាន
អតីតយុទ្ធជនភូមិអូរកាខុបកែប្រែជីវភាពដោយសារដីកសិកម្មនិងផ្ទះដែលផ្ដល់ដោយសម្តេចតេជោ ហ៊ុន សែន
កំពង់ឆ្នាំង ៖ អតីតយុទ្ធជនរស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា នេះ បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គេ ដែលខិតខំដាំជិត បីឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកម្រៃជាបណ្តើរៗ ធ្វើឱ្យជីវភាពគ្រួសារពួកគេ បានធូរធារជាង ពេលមុនមួយកម្រិត។
អតីតយុទ្ធជនបានឱ្យដឹងថា អតីតយុទ្ធជនទាំងអស់ បានទទួលដី និងផ្ទះរបស់សមាគមអតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចំនួន១ម៉ឺន៥រយម៉ែត្រការ៉េក្នុង១គ្រួសារ។ ក្រោយទទួលបានភ្លាម អតីតយុទ្ធជន បានខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំជាច្រើនប្រភេទ ដែលពេលនេះ ពួកគាត់បានផល និងលក់បានថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាពបណ្តើរៗហើយ។ ដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំផ្សេងទៀត នឹងហុចផលអោយជាបន្តបន្ទាប់ ហើយនៅថ្ងៃក្រោយ គ្រួសារពួកគាត់មិនលំបាករឿងលុយកាក់ទៀតឡើយ។
អតីតយុទ្ធជនថា ដីនៅទីតាំងនោះ មានជីជាតិល្អ និងសំណូមពរដល់អតីតយុទ្ធជនទាំងអស់ដែលមិនទាន់បានដាំដុះ សូមខិតខំដាំដុះដំណាំជុំវិញផ្ទះ ដើម្បីទ្រទ្រង់ជីវភាពអោយប្រសើរឡើង។ គាត់បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានជួយគ្រួសារគាត់ឱ្យមានជីវភាពល្អដូចថ្ងៃនេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជនទាំងអស់ ដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។ គ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ រួមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់រស់នៅមានជីវភាពធូរធារ៕
អត្ថបទ៖ កាំង ហុងវាស្នា







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា