ព័ត៌មាន
ផ្លូវជាច្រើនខ្សែនៅខេត្តស្វាយរៀងត្រូវបានជួសជុលកែលម្អឡើងវិញដើម្បីសម្រួលការប្រើប្រាស់របស់ពលរដ្ឋ
ស្វាយរៀង ៖ ផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវលំជនបទក្រាលកៅស៊ូប្រភេទ DBST ក្រាលថ្មបំបែក ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង ត្រូវបានធ្វើការជួសជុលកែលម្អឡើងវិញ ក្រោយពីរងការខូចខាតដោយធម្មជាតិ និងប្រើ ប្រាស់ខុសបច្ចេកទេស ។
លោក យន្ត រស្មី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង នៅថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានប្រាប់BTVថា អនុវត្តគោលនយោបាយកែលំអរប្រពន្ធ័គមនាគមន៍ នៅឆ្នាំ២០២៤ និង ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន មន្ទីរ បានធ្វើការជួសជុល ផ្លូវជាច្រើនខ្សែ ដាក់អោយពលរដ្ឋប្រើប្រាស់ ខណៈដែលនៅតំបន់ខ្លះរដ្ឋបាលខេត្ត ស្រុក ក្រុង បាននឹងកំពុងតែស្ថាបនាផ្លូវប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ប្រចាំឆ្នាំ២០២៥ផងដែរ។
ជាក់ស្តែងក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មន្ទីរបានធ្វើការជួសជុលផ្លូវខេត្តលេខ៣១៤ B ប្រភេទDBST បានប្រវែង១ពាន់ ៥៤៥ម៉ែត្រ ស្មើនិង៦៤% ផ្លូវខេត្តលេខ ៣១៧ A ប្រភេទល្បាយថ្ម បានប្រវែង៣ពាន់ ៧០០ម៉ែត្រ ស្មើនិង១០០% ផ្លូវខេត្តលេខ៣១៥ ប្រភេទ DBST បានប្រវែង ៣ពាន់១៥០ម៉ែត្រ ស្មើនិង៦២% ផ្លូវលេខ៣១៣១ ប្រភេទ DBST ប្រវែង២ពាន់ម៉ែត្រ ស្មើនិង៦១% និងជួសជុលផ្លូវលេខ១៣ និងផ្លូវលេខ៣១៧ ប្រភេទ ReseaI DBST បានប្រវែង១ម៉ឺន ២ពាន់ម៉ែត្រ ស្មើនិង៥៤% និងធ្វើការថែទាំជាប្រចាំក្នុងផែនការឆ្នាំ២០២៥លើផ្លូវជាតិនិងផ្លូវខេត្ត ក្រាលកៅស៊ូ និងដីល្បាយថ្ម បានប្រវែង៤សែន ៤ម៉ឺន៤ពាន់១២០ម៉ែត្រ ។
លោកបានបន្តថាក្រៅពីការងារជួសជុលផ្លូវ ក្រុមការងារបច្ចេកទេសមន្ទីរសហការជាមួយរដ្ឋបាលនៅ ក្នុងតំបន់បានចុះធ្វើការត្រួតពិនិត្យ ស្ថានភាពផ្លូវ បានចំនួន១៨ខ្សែ ប្រវែងជាង៤០០គីឡូម៉ែត្រ ដើម្បីវាយ តម្លៃ និងធ្វើផែនការគ្រោងថវិកា បន្តជួសជុលនិងស្ថាបនា នៅឆ្នាំបន្តបន្ទាប់ ៕
អត្ថបទ៖ ភា សារិត





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា