ព័ត៌មាន
រាជរដ្ឋាភិបាលចេញសារាចរណែនាំ១២ចំណុច ឱ្យក្រសួង-ស្ថាប័នយកចិត្តទុកដាក់ ចំពោះមនុស្សចាស់
អបអរសាទរខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ខែតុលាឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ វ័យចាស់ដោយសេចក្ដីថ្លៃថ្នូរ ”កាលពីថ្ងៃទី២៥កញ្ញាកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ ដោយបានដាក់ចេញនូវការណែនាំ១២ចំណុចឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធរៀបចំអបអរសាទរទិវានេះឱ្យបានអធិកអធម។
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១តុលាឆ្នាំ២០២៥ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ។ ការប្រារពទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឱ្យកាន់តែប្រសើរ ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ បុព្វការីជន ដែលបានបង្កើតធនធានមនុស្សដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ដើម្បីរៀបចំទិវានេះឱ្យបានទូលំទូលាយ សម្តេចបានណែនាំដល់ក្រសួង ស្ថាប័នគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាឱ្យយកចិត្តទុកដាក់លើខ្លឹមសារចំនួន១២ចំណុច ក្នុងនោះ បានណែនាំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានាដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ខួបលើកទី២៧ ថ្ងៃទី១ ខែតុលាឆ្នាំ២០២៥ឱ្យបានអធិកអធម។ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបន្តជំរុញនិងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការនិងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នា ទៅវិញទៅមករវាងមនុស្សចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សចាស់ ជរា ព្យាធិ ពិការ ក្រីក្រគ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិនានាសូមបន្តជួយគាំទ្រ ដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។
គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាមវិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភ សទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិក្រីក្រគ្មានទីពឹង៕ អត្ថបទ៖មុត សុទ្ធ






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា