ព័ត៌មាន
ពលរដ្ឋខ្មែរនៅអាម៉េរិកទទូចដល់អន្តរជាតិជំរុញឲ្យថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជា
បន្ទាប់ពីភាគីថៃបានរំលោភបំពានបទឈប់បាញ់ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកបានទទូចដល់អន្តរជាតិជំរុញឱ្យភាគីថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។
តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាន នៅព្រឹកថ្ងៃទី០២ខែតុលានេះ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិក បានលើកឡើងថា ប្រទេសកម្ពុជាស្រលាញ់សុខសន្តិភាព មិនដែលបង្កជម្លោះជាមួយប្រទេសថៃនោះទេ ម្លោះហើយពួកគេបានទទូចដល់អន្តរជាតិ និងជាពិសេសតំណាងរាស្រ្តនៅសហរដ្ឋអាម៉េរិកជួយជំរុញដល់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដាក់សម្ពោធទៅលើប្រទេសថៃ ឲ្យគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប ដែលបានឃុំខ្លួននៅប្រទេសថៃ ឲ្យត្រលប់មកប្រទេសកំណើតវិញ។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានរំលោភបំពានបទឈប់បាញ់ ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់មកលើទឹកដីកម្ពុជា ខណៈយោធាកម្ពុជាមិនបានតបតវិញនោះទេ ព្រោះប្រទេសកម្ពុជារក្សាគោលជំហរ គោរពបទឈប់បាញ់ និងស្រលាញ់សន្តិភាព។
ដោយឡែក កងទ័ពកម្ពុជាចំនួន១៨រូប ដែលកំពុងឃុំខ្លួននៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយ ដើម្បីឱ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង១៨រូបនោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព៕ អត្ថបទ៖ទូច សោភ័ណ




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា