ព័ត៌មាន
ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលមានចេតនាទុច្ចរិតបន្លំយកលុយ២ពាន់ដុល្លារពីស្ត្រីភ្ញៀវបរទេសជាជនជាតិចិនម្នាក់ នៅក្នុងផ្សារច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយ ។
ជនសង្ស័យមានឈ្មោះ អ៊ុក រ៉េន ជាកូនចៅ ម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ៖ ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មកម្លេះ ក៏ប៉ុន្តែលោកពុំទទួលបានព័ត៌មាននេះនោះឡើយ ទើបតែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយចេញតាមបណ្តាញសង្គម ទើបលោកបានចេញបញ្ជាភ្លាម ទៅកាន់សមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវបន្ទាន់ ឈានទៅតាមឃាត់ខ្លួនជនសង្ស័យជាអ្នកបន្លំលុយ យកមកសាកសួរនាំ ។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ៖ ជនសង្ស័យបានបន្លំយក ABAរបស់កូនស្រីខ្លួនឈ្មោះ អ៊ុក ផានី ហុចឱ្យ ស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ២០០០រៀលទៅជា ២០០០ដុល្លា ។ បច្ចុប្បន្ននេះ កូនស្រីជនសង្ស័យឈ្មោះ អ៊ុក ផានី ក៏បានបាញ់លុយទៅជនរងគ្រោះវិញក្នុងចំនួន១៩០០ដុល្លារ ដោយខ្លួនដកចាយអស់១០០ដុល្លារ ។
ឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញសូម អំពាវនាវដល់បងប្អូនពលរដ្ឋចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សា សេចក្ដីថ្លៃថ្នូរនិងភាពស្មោះត្រង់និងថែរក្សាការពារ ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិនិងអ្នកវិនិយោគគ្រប់មុខរបរនៅក្នុងប្រទេសកម្ពុជា ជាងវៀងកាថប្រព្រឹត្តិអំពើ ឬទង្វើទាំងឡាយណា ដែលនាំឲ្យមានការប៉ះពាល់ដក់សតិអារម្មណ៍ និងផ្លូវចិត្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកឬកម្សាន្ត ឬមកវិនិយោគនៅកម្ពុជា ដោយសុច្ចរិតភាពត្រឹមត្រូវនោះ ៕ លីហេង







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា