ព័ត៌មាន
ជនសង្ស័យចំនួន៨នាក់ ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, និងជួយរំដោះជនរងគ្រោះបានដោយសុវត្ថិភាព។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី ២៨ខែកញ្ញា ជាបន្តបន្ទាប់រហូតជោគជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បញ្ជាឲ្យដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ,ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យទាំង០៨នាក់។
មន្រ្តីជំនាញបានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ តាំងពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្រ្គោះជនរងគ្រោះនៅចំណុចស្ថិតក្នុងផ្លូវ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមជនសង្ស័យទាំង០៨នាក់ រួម ១៖ ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន។ ៤៖ ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន។៥៖ ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ ៦៖ ឈ្មោះ ដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។ ៧៖ ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងទី៨៖ ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ