ព័ត៌មាន
កម្ពុជាពង្រឹងការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយអាម៉េរិក ក្នុងបរិការណ៍កំពុងផ្លាស់ប្តូរ
កម្ពុជារៀបចំវេទិកា ស្ដីពីការវិនិយោគនិងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហរដ្ឋអាម៉េរិក នឹងការដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងបរិការណ៍នៃការផ្លាស់ប្តូរឥតឈប់ឈរ នៃបរិយាកាសពាណិជ្ជកម្ម ពិភពលោកនាពេលបច្ចុប្បន្ន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងវេទិកាស្ដីពី “ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក”នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសាវតា នៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសាវតា នៃកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្រោមការ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ដោយជាលទ្ធផល រដ្ឋបាលសហរដ្ឋអាម៉េរិក បានបញ្ចុះអត្រាពន្ធបដិការមក លើកម្ពុជានៅត្រឹម ១៩% ដែលជាអត្រាមួយអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែង ក្នុងការទាក់ទាញវិនិយោគ និងការនាំ ចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវេទិកានេះ ដែលត្រូវបានរៀបចំឡើង ក្នុងពេលវេលាដ៏សំខាន់ សម្រាប់អនាគតសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម បានបន្ថែមថា តាមរយៈការសហការគ្នា រវាងភាគីពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន នឹងធានាបានថា កម្ពុជានៅតែរក្សាបាននូវអនុលោមភាពភាពប្រកួតប្រជែង និងភាពទាក់ទាញសម្រាប់វិនិយោគ និងពាណិជ្ជកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមមតិដោយផុលផុស នៅក្នុងកិច្ចពិភាក្សានោះផង ដែរ ក៏ដូចជាបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា វេទិកានេះនឹងបញ្ចប់ទៅជាមួយនឹងគំនិតល្អៗ ក្នុងការថែរក្សាទីផ្សារ ការទាក់ទាញ វិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៥, ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក មានទំហំទឹកប្រាក់សរុបជាង ៨ ៥៥៥ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណជាង ៨ ៣០០ លានដុល្លារអាម៉េរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូលពីអាម៉េរិក មានទឹកប្រាក់ ជាង ២៤៣ លានដុល្លារអាម៉េរិក បានកើនឡើងជិត ៤០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា