ព័ត៌មាន
សម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនកាកបាទក្រហមកម្ពុជា
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាជនរងគ្រោះ ដោយសារទឹកជំនន់។
នៅព្រឹកថ្ងៃ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជទានដ៏ថ្លៃថ្លានេះ នាំមកជូនដោយសម្ដេចព្រះមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទទួលដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសប្រគល់ទទួលនោះ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំងបានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជារាស្រ្ត ដែលរងគ្រោះដោយទឹកជំនន់ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សម្រាប់យកទៅជួយជនរងគ្រោះ ដែលរងផលប៉ះពាល់ទាំងអស់ បណ្ដាលមកពីជំនន់ទឹកភ្លៀង នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខណះនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនដល់ គណៈប្រតិភូព្រះបរមរាជវាំងថា ខ្ញុំម្ចាស់ព្រមទាំងសហការីទាំងអស់នៃ កាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទានចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង សម្រាប់ចូលរួមជួយជនរងគ្រោះ ដែលបណ្ដាលមកពីទឹកជំនន់ នៅតាមបណ្ដារាជធានីខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់សូមព្រះបរមរាជាអនុញ្ញាត ថ្លែងអំណរគុណ ព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសពព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា គ្រប់ពេលវេលា ដែលប្រជារាស្ត្រកម្ពុជា មានទុក្ខលំបាកដោយគ្រោះធម្មជាតិផ្សេងៗ។ ខ្ញុំម្ចាស់សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃ ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ សូមព្រះមេត្តាប្រោស ព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ ដ៏ត្រជាក់ សម្រាប់ប្រជារាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ៕ អត្ថបទ៖ សំ ងីម



-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត