ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី មានសុទិដ្ឋិនិយមថា និស្សិតទទួលសញ្ញាបត្រគ្រប់កម្រិតសុទ្ធសឹងជាបញ្ញវន្តប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ក្នុងការអភិវឌ្ឍសង្គមជាតិ
នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤នាក់។

នៅក្នុងឱកាសនោះឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ដល់និស្សិតជ័យលាភីដែលទើបតែបានបញ្ចប់ការសិក្សា ជាស្ថាពរ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ តាមជំនាញដែលបានជ្រើសរើសរៀងៗខ្លួន។ ជ័យលាភីថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត នៃជីវិតបុគ្គលរបស់ប្អូនៗផង និងជាការបន្ថែមសក្កានុពលមួយថ្មីបន្ថែមទៀតរបស់កម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើងផង។ ទោះបីជាយ៉ាងនេះក្តី ការទទួលសញ្ញាបត្រនាថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់នៃការសិក្សារៀនសូត្រ សម្រាប់ប្អូនៗនោះទេ។ ផ្ទុយទៅវិញ វាជាចំណុចចាប់ផ្ដើមដ៏សំខាន់ សម្រាប់ដំណើរការរៀនសូត្រថ្មីៗទៀត ព្រោះការអប់រំ គឺជាដំណើរដ៏វែងឆ្ងាយ ដែលបន្តពេញមួយជីវិត។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថាប្អូនៗត្រូវបន្តចាប់យកឱកាសពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញដោយឱកាស តែស្របពេលជាមួយគ្នា គឺការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្តរជាតិ។ ដូចប្រសាសន៍របស់ សម្តេចមហាបវរធិបតីថា៖ “ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ”។ ប្រសាសន៍ដ៏មានតម្លៃនេះ បញ្ជាក់យ៉ាងច្បាស់ថា អនាគតរបស់ប្រទេសជាតិមួយ មានការរីកចម្រើន គឺស្ថិតលើសមត្ថភាព និងគុណភាពមូលធនមនុស្ស ដែលកើតមាន តាមរយៈការទទួលបានការអប់រំ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសមធម៌។ ឯកឧត្ដមបានបន្តថា ប្អូនៗទាំងអស់គ្នានេះហើយ ដែលនឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សារបស់ប្អូនៗនៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។

ជាមួយគ្នានេះឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងដោយមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ប្អូនៗដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ គ្រប់កម្រិតពីបរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត សុទ្ធសឹងជាបញ្ញវន្ត ប្រកបដោយបញ្ញាញាណ និងជាកម្លាំងស្នូល ពោរពេញដោយបច្ចេកទេស ជំនាញ មានចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ល្អប្រពៃ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ទៅចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្ដមបន្តទៀតថា ប្អូនៗនៅទីនេះ មានក្តីស្រមៃ ក្តីសង្ឃឹម និងអនាគតដែលប៉ងប្រាថ្នា ដូចនេះ សូមប្អូនៗបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរបស់ខ្លួនឱ្យបាន ព្រោះថាភាពជោគជ័យរបស់ប្អូនៗគ្រប់រូប ស្មើនឹងភាពជោគជ័យរបស់ប្រទេសជាតិទាំងមូល។

សាជាថ្មីម្តងទៀត ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី សូមអបអរសាទរដល់ប្អូនៗនិស្សិតជ័យលាភីទាំង ២,៨១៤នាក់ ដែលនឹងទទួលបានសញ្ញាបត្រមួយដ៏មានតម្លៃសម្រាប់ជីវិត ហើយក៏សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលតែងតែខិតខំបណ្តុះ បណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព និងមានចំណេះជំនាញពិតប្រាកដ ដើម្បីជាកម្លាំងចលករស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា