ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ជួបតំណាងផ្សារទំនើប និងម៉ាត នៅភ្នំពេញ ជំរុញលើកកម្ពស់ផលិតផលក្នុងស្រុក
នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយតំណាងផ្សារទំនើប និងម៉ាត នៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកបន្ថែមទៀត។
ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី បានអនុញ្ញាតជូនតំណាងផ្សារទំនើប និងម៉ាត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពីបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីក្រសួងអាចពិនិត្យដាក់ចេញនូវដំណោះស្រាយ ដែលឆ្លើយតបទៅនឹងស្ថានភាពនិងតម្រូវការរបស់ផ្សារទំនើប និងម៉ាត ពាក់ព័ន្ធនឹងដំណើរការអាជីវកម្ម និងការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់។
បន្ថែមពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមសំខាន់ៗដែលក្រសួងបាននិងកំពុងអនុវត្ត និងគ្រោងនឹងដាក់ចេញ ដើម្បីអាចសម្រួលបន្ថែមទៀតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការតភ្ជាប់រវាងផ្សារនិងក្រុមអ្នកផលិត សំដៅជំរុញការស្រូបទិញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានកាន់តែផុសផុល ដោយផ្តោតសំខាន់លើនិរន្តរភាពនៃការផ្គត់ផ្គង់ និងការធានាគុណភាពតាមរយៈម៉ាកនិងពាណិជ្ជនាម៕







-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត