ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍។
អញ្ជើចូលរួមក្នុងពិធីនេះមាន ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអ.ជ.ប.ជ.អ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធាននិង ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុកបរសេដ្ឋ សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ ព្រមទាំងនិស្សិតដែលទទួលបានអាហារូបករណ៍មកពីស្រុកបរសេដ្ឋ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំនិងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ថា និស្សិតទាំងអស់មានសំណាងដោយសារកម្ពុជាយើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រផងដែរ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីព្រមទាំងគណៈអធិបតីបានថតរូប និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់និស្សិតអាហារូបករណ៍ផងដែរ៕
អត្ថបទ រដ្ឋា
















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា