ព័ត៌មាន
ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេស នៅក្នុងក្រុមហ៊ុន និងកាស៊ីណូ
នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុង “កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេសនៅក្នុងក្រុមហ៊ុន និងកាស៊ីណូក្នុងខេត្តព្រះសីហនុ” ។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ក្រុមប្រតិបត្តិការទី៣), ប្រធានមន្ទីរពាក់ព័ន្ធ, មេបញ្ជាការកងរាជអាវុធហត្ថ, តំណាងស្នងការដ្ឋាននគរបាលខេត្ត, លោកលោកស្រីជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស សរុបចំនួន ៥៤០ នាក់។
គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយជាលើកទី២ ក្នុងឆ្នាំ២០២៥ ដល់ម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពច្បាប់ អនុវត្តតាមសេចក្តីណែនាំ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងទីតាំងរបស់ខ្លួន តាមរយៈការបំពេញព័ត៌មានជនបរទេសតាមគំរូរបាយការណ៍ស្វ័យប្រកាសរបស់មន្ទីរការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ ដោយធានាបាននូវចំនួនពិតប្រាកដ និងត្រឹមត្រូវ យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងការរាយការណ៍អំពីវត្តមានស្នាក់នៅរបស់ជនបរទេសដល់សមត្ថកិច្ចនគរបាលមូលដ្ឋានតាមរយៈប្រព័ន្ធ FPCS ស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍។
ជាការសំណូមពរ ឯកឧត្តមគណៈអធិបតី បានស្នើ និងលើកទឹកចិត្តម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាសទាំងអស់ ឱ្យគោរពច្បាប់ និងអនុវត្តតាមសេចក្តីណែនាំ និងលិខិតដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងខេត្ត ដោយមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ ឬបង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់ ជាដើម ។ល៕















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា