ព័ត៌មាន
សម្តចតេជោ៖ ទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់នឹងកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអាលីម៉ង នឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីគុណប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ខណៈសម្តេចមើលឃើញថាទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាល្លឺម៉ង់រយៈពេល៣២ឆ្នាំមកនេះបានរីកចម្រើនជាច្រើនវិស័យគួរឲ្យកត់សម្គាល់។
តាមរយៈសារលិខិត ផ្ញើរជូនប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម ហ្វង វ៉កខឺ ស្តេនម៉ីអឺ និងលោកជំទាវអេនគេ រ៉េលីងហ្គឺ ប្រធានក្រុមប្រឹក្សាសហព័ន្ធសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៃខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងក្នុងនាម សម្តេចផ្ទាល់ សម្តេចសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តមនិងប្រជាជនជាទីរាប់អាន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី៣៥ នៃទិវាឯកភាព ជាតិអាល្លឺម៉ង់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាថ្ងៃទី៣ ខែតុលា គឺជាខណៈពេលដ៏អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់ ដើម្បីរំលឹកនូវស្មារតី ឯកភាពជាតិឋិតថេរ និងសមិទ្ធផលគួរកត់សំគាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របពេលដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ និងពិភពលោក។ ខ្ញុំមានទំនុកចិត្តថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងបន្តនាំមុខក្នុងផ្នែកវិទ្យាសាស្ត្រ ឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាការរួមចំណែក យ៉ាងធំធេងក្នុងការរៀបចំរបៀបវារៈអន្តរជាតិសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដោយកត់សម្គាល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យជាច្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងឡើងវិញក្នុងឆ្នាំ១៩៩៣មក។
សម្តេចតេជោ ហ៊ុន សែន មានការជឿជាក់យ៉ាងមុតមាំថា តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងរវាងប្រទេសរបស់យើងទាំងពីរ(កម្ពុជា-អាលីម៉ង) នឹងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើងទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម ប្រធានាធិបតី និងលោកជំទាវប្រធានក្រុមប្រឹក្សាសហព័ន្ធ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យក្នុងភារកិច្ចដ៏ឧត្ដុង្គឧត្តម និងសូមជូនពរ ប្រជាជនអាល្លឺម៉ង់ ទទួលបាននូវសុខុមាលភាព និងវិបុលភាពផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន6 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត