ព័ត៌មាន
សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត»
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ ឯកឧត្តមបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអនុវត្តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្សក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបទៅនឹងសមរភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចបន្ទាប់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែល បានពលីក្នុងបេសកកម្មការពារទឹកដី ក្នុងព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាម សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចមួយចំនួនដូចជា៖
(១) សូម គណៈចលនាមហាជនរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្នាំ២០២៦-២០២៨។
(២) សូម អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្រដល់៖ការបណ្តុះបណ្តាលបន្តរបស់គណៈចលនាមហាជនរាជធានី-ខេត្ត។ ដោយផ្អែកតាមបរិបទ និងសភាពការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ជាក់ស្តែងនៅកម្ពុជា ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស។
(៣) សូម សិក្ខាកាម ដែលនឹងក្លាយជាគ្រូបង្គោល លើការបណ្តុះបណ្តាលបន្តនៅតាម រាជធានី-ខេត្ត យកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើការងារ នយោបាយ និងសង្គមជាតិ ក៏ ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ២២២ រូប ដោយបែងចែកជា ៥វគ្គ សម្រាប់ ២៥ រាជធានី-ខេត្ត។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ កន្លះ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១. តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន ទី២. វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ទី៣. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្ត្រផ្សព្វផ្សាយ និង ទី៤. យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធផលសម្រេចបានរបស់ រាជរដ្ឋាភិបាល។ គ្រូបង្គោលដែលបានទទួលវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន៕ អត្ថបទ៖ គឹម ហុក



-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ