ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាព សក្ដានុពល និងការអភិវឌ្ឍនៅសហគមន៍តាសីសាមគ្គី ខេត្តបាត់ដំបង
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អញ្ជើញទៅពិនិត្យស្ថានភាព សក្ដានុពល និងការអភិវឌ្ឍនៅសហគមន៍តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ។
សហគមន៍គំរូតាសីសាមគ្គី មានផ្ទៃដីដាំដុះសរុប ៥០ហិកតា ដែលមានសមាជិកសរុបចំនួន ១៦១គ្រួសារ ។ សហគមន៍ កំពុងអនុវត្តមុខរបរចម្បងៗចំនួន ៣ រួមមាន៖ ១. ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដូចជា ស្ពៃ ខាត់ណា សាឡាដ ជី ២. សាងសង់និងដំឡើងផ្ទះសំណាញ់ និង ៣. សេវាកម្មប្រើប្រាស់រួមគ្នារៀបចំប្រព័ន្ធទឹក។ សហគមន៍មានឃ្លាំងចំនួន១ អគារទីស្នាក់ការចំនួន១ ផ្ទះសំណាញ់សចំនួន ២៦០ខ្នង និងផ្ទះសំណាញ់ស្បៃខ្មៅចំនួន ៩១ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពផងដែរ។ លើសពីនេះទៅទៀត សហគមន៍ក៏មានចិញ្ចឹមសត្វ ដែលមានដូចជា ក្ងាន មាន់ ទា ជ្រូក ត្រី កណ្ដូប ព្រមទាំងមានការបណ្ដុះផ្សិតក្នុងរោងផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវនៅក្នុងសហគមន៍ចំនួន ២ខ្សែ រួមមាន៖ ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣,២៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងខ្សែទី២ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ២, ៤៩គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ។ ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាចប់ជាស្ថាពរ ក្នុងឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាសហគមន៍តាសីសាមគ្គី ដែលបានខិតខំបង្កបង្កើនផល ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ពិសេសកំណើនប្រាក់ចំណូលកាន់តែខ្ពស់ ដែលជាការចូលរួមក្នុងការកសាងកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទឱ្យមានការរីកចម្រើន តាមរយៈការលើកកម្រិតគុណភាពផ្លូវឱ្យមានភាពធន់នឹងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅធ្វើឱ្យតំបន់ជនបទមានភាពស៊ីវិល័យ៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា