ព័ត៌មាន
កម្ពុជានឹងទទួលជើងហោះហើរថ្មីចំនួនពីរបន្ថែមទៀត នាចុងឆ្នាំ២០២៥នេះ
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជាទើបទទួលបានសមិទ្ធផលថ្មីៗចំនួនពីរ នៃការបើកជើងហោះហើរត្រង់របស់ប្រទេសជប៉ុន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសតួកគី និងក្រុមហ៊ុនរបស់ប្រទេសឥណ្ឌា នឹងបើកជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដែលជាសញ្ញាល្អប្រសើរសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។
ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា នៅពេលថ្មីៗខាងមុខនេះ នឹងមានក្រុមហ៊ុនមកពី turkish airline របស់ប្រទេសតួកគី ហោះមកនៅចុងឆ្នាំ២០២៥ និងក្រុមហ៊ុន indigo airlines របស់ប្រទេសឥណ្ឌា នឹងចាប់ផ្តើមហោះមកព្រលានយន្តហោះខេត្តសៀមរាប នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ឯកឧត្តម បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើននៃវិស័យអាកាសចរណ៍។ ឯកឧត្តម សង្ឃឹមថា ការតភ្ជាប់ជើងហោះហើរត្រង់ទាំងនេះ នឹងជួយធ្វើពិពិធកម្មផលិតផលទេសចរណ៍ដោយជំរុញកំណើនសេដ្ឋកិច្ចនៅតាមគោលដៅទេសចរណ៍ផងដែរ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីសម្ពោធជើងហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូង រវាងរាជធានីអាប៊ុយដាប៊ី «Abu Dhabi» នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក Etihad Airways កាលពីសប្តាហ៍កន្លងទៅនេះ បានមានប្រសាសន៍ថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងនេះ មិនគ្រាន់តែជាការតភ្ជាប់ផ្លូវអាកាសប៉ុណ្ណោះទេ តែជាការស្ពានមិត្តភាពសហប្រតិបត្តិការដ៏រឹងមំា និងការចែករំលែកវិបុលភាព រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាដៃគូសហការ ជាពិសេសអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងការនាំប្រទេសកម្ពុជា សក្តានុពលទេសចរណ៍ និងវិនិយោគកម្ពុជាដល់ប្រជាជននៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និយាយដោយឡែក និងដល់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានិយាយជារួម។
សូមជម្រាបជូនថា Etihad Airways គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) ដែលមានមូលដ្ឋាននៅរាជធានី Abu Dhabi។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ និងក្លាយជាផ្នែកសំខាន់ក្នុងការផ្លាស់ប្តូររាជធានី Abu Dhabi ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា