ព័ត៌មាន
ប្រធាន អ.ស.ហ. លើកទឹកចិត្តលើការបន្តអភិវឌ្ឍទីផ្សារមូលបត្រ និងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ
ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកទឹកចិត្តឱ្យបន្តការអភិវឌ្ឍទីផ្សារមូលបត្រដល់ក្រុមហ៊ុនក្នុងស្រុក ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ការបង្កើតយន្តការគ្រប់គ្រងការជួញដូរទ្រព្យឌីជីថល និងការជំរុញការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទ ដែលជាថ្នាលលើកកម្ពស់ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុង «សន្និសីទមូលបត្រប្រចាំឆ្នាំ ២០២៥ ក្រោមមូលបទ ៖ ការវិវត្តនៃវិ ស័យមូលបត្រ៖ ចីរភាព, នវានុវត្ត, បរិយាបន្ន និង ភាពធន់» នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ នេះថា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាកម្លាំងចលករនៃសេដ្ឋ-កិច្ចជាតិ និងជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងគោល បំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន, ដែលក្នុងនេះវិស័យមូលបត្របានដើរតួនាទីមួយដ៏ចម្បង។ ជាក់ ស្តែង, វិស័យមូលបត្រត្រូវបានកំណត់ជាអាទិភាពដ៏សំខាន់ ក្នុងបញ្ចកោណទី ២ និងបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលម្យ៉ាង, ផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគ តាមរយៈការដាក់ចេញនូវសកម្មភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់ការបោះផ្សាយលក់សញ្ញាបណ្ណបៃតង, សញ្ញាបណ្ណសង្គម, សញ្ញាបណ្ណនិរន្តរភាព និងសញ្ញាបណ្ណផ្សារភា្ជប់និរន្តរភាព សម្រាប់វិស័យ ឯកជន; និងការដាក់ឲ្យដំណើរការនូវផលិតផលទ្រព្យឌីជីថល, មូលបត្រអនាគត, ការប្តូរមូលបត្រ (SWAP Securities) និង គម្រោងវិនិយោគរួមជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីមូលដ្ឋានខាងលើ, គឺផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការបង្កើនឱកាស ការងាររួមមាន៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលនូវផ្នែកធំពីរគឺ, ទី១. ការបន្តអភិវឌ្ឍ ទីផ្សារមូលបត្រតាមរយៈការជំរុញ និងការលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យបោះផ្សាយលក់ មូលបត្រជាសាធារណៈ, ការបង្កើតយន្តការលើកទឹកចិត្តដល់វិនិយោគិន, ការបង្កើតប្រតិបត្តិករទីផ្សារមូលបត្រអនាគត និងការបង្កើត យន្តការគ្រប់គ្រងការជួញដូរទ្រព្យឌីជីថល។ ទី២. ការជំរុញការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ដែលជាថ្នាលលើក-កម្ពស់ការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ និងយន្តការកំណត់អត្រាការប្រាក់អនាគត តាមរយៈការរៀបចំក្របខណ្ឌគតិយុត្ត, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ និងការទាក់ទាញតួអង្គផ្តល់សន្ទនីយភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា សម្រាប់ប្រទេសអភិវឌ្ឍន៍, ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះ និងជាកាតាលីករ ដែលគាំទ្រ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និងសង្គម ព្រមទាំង ជាប៉ារ៉ាម៉ែត្រសម្រាប់វាស់ពីស្ថានភាព និងសុខភាពសេដ្ឋកិច្ចផងដែរ។ ដោយឡែកសម្រាប់កម្ពុជា, ទីផ្សារមូលបត្របាននិងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាសសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ក្នុងការជួយជំរុញ និងការគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ចឲ្យមានការរីកចម្រើន ប្រកបដោយបរិយាបន្ន ជវភាព ភាពធន់ នវានុវត្ត និងចីរភា ។ តាមរយៈទីផ្សារមូលបត្រ, កម្ពុជាបាន បង្កើតឲ្យមានយន្តការកាន់តែសម្បូរបែប ក្នុងការកៀរគរទុន និងការវិនិយោគប្រកបដោយនវានុវត្ត និងចីរភាពតាមរយៈ៖ ទី១. ទីផ្សារមូលបត្រកម្មសិទ្ធិរួមមាន ទីផ្សារគោល និងទីផ្សារកំណើន; ទី២. ទីផ្សារសញ្ញាបណ្ណ; ទី៣. ទីផ្សារ គម្រោងវិនិយោគរួម; ទី៤. ទីផ្សារឧបករណ៍និស្សន្ទ; និងទី៥. ការសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ផលិតផល ឬសេវាកម្ម ដែលមាន លក្ខណៈនវានុវត្ត៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា