ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច
បាត់ដំបង ៖ ផ្លូវជនបទ១ខ្សែ នៅស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានជួសជុលស្តារឡើងវិញ ផ្លូវ ក្រាលល្បាយថ្មភ្នំបានយ៉ាងល្អប្រសើរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ ខណៈខេត្តមួយនេះគឺជាខេត្តកសិកម្ម។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង៤ ពាន់ម៉ែត្រ, ទទឹង៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះថា ទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល ដោយបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជំរុញការអភិវឌ្ឍនៅតាមជនបទ ជាពិសេសការងារស្ថាបនាផ្លូវ ក្រៅពីការធ្វើដំណើរ គឺការជំរុញដំណើរការអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតរវាងជនបទ និងទីប្រជុំជនជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងការស្ថាបនាផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជា- ពលរដ្ឋ ក្នុងការដឹកជញ្ជូនសម្ភារៈទៅកាន់ចម្ការ ឬដឹកជញ្ជូនកសិផលមកលំនៅឋាន ក៏ដូចទៅកាន់ទីផ្សារជាដើម ព្រោះនៅក្នុងស្រុក សំឡូត ខេត្តបាត់ដំបងនេះ ប្រជាពលរដ្ឋភាគច្រើនធ្វើចម្ការ និងការលក់ដូរបន្ទាប់បន្សំ ដូច្នេះតាមរយៈការជួសជុលស្តារផ្លូវនេះឡើង វិញគឺជាការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋានរបស់ពួកគាត់ ដែលនេះគឺជាការចូលរួមចំណែករបស់ រាជរដ្ឋាភិបាលក្នុងលើកកម្ពស់គុណភាព និងគុណតម្លៃនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ជុំវិញការស្ថាបនាវិញ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំនេះប្រកបដោយគុណភាព ព្រោះការ អភិវឌ្ឍផ្លូវជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តម តែងតែចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញការស្ថាបនាផ្លូវជនបន ឱ្យមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុន រ៉ាឌី




















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា